យ៉ូអែល 3
3
1ដ្បិតមើល នៅគ្រានោះ គឺនៅវេលានោះឯង កាលអញបាននាំពួកយូដា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយមកវិញ 2នោះអញនឹងប្រមូលសាសន៍ទាំងអស់នាំគេចុះទៅក្នុងច្រកភ្នំយេហូសាផាត នៅទីនោះអញនឹងសំរេចតាមសេចក្ដីយុត្តិធម៌ដល់គេ ដោយព្រោះរាស្ត្រអញ គឺអ៊ីស្រាអែលជាមរដករបស់អញ ដែលគេកំចាត់កំចាយទៅនៅអស់ទាំងសាសន៍ ព្រមទាំងបែងចែកស្រុករបស់អញផង 3គេបានបោះឆ្នោតឲ្យបានរាស្ត្រអញ គេបានដូរកូនប្រុស១ឲ្យបានស្រីសំផឹងវិញ ហើយបានលក់កូនស្រី១ឲ្យបានស្រាទំពាំងបាយជូរសំរាប់ផឹក 4ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន នឹងក្រវល់ស្រុកភីលីស្ទីនអើយ តើឯងមានការអ្វីនឹងអញ តើឯងរាល់គ្នាគិតសងបំណាច់ដល់អញឬ បើឯងរាល់គ្នាសងអញ នោះអញនឹងទំលាក់ទៅលើក្បាលឯងវិញភ្លាម១រំពេច 5ពីព្រោះឯងរាល់គ្នាបានយកប្រាក់នឹងមាសរបស់អញ ដឹកនាំប្រដាប់វិសេសរបស់អញ ទៅទុកនៅក្នុងវិហាររបស់ឯង 6ក៏បានលក់ពួកកូនចៅយូដា នឹងកូនចៅក្រុងយេរូសាឡិម ឲ្យដល់ពួកសាសន៍ក្រេក ឲ្យគេបាននាំយកទៅឯទីឆ្ងាយពីដែនស្រុករបស់ខ្លួន 7មើល អញនឹងដាស់គេឡើង ឲ្យចេញពីទីកន្លែង ដែលឯងបានលក់គេទៅនៅនោះ ហើយនឹងសងអំពើនោះ ទៅលើក្បាលរបស់ឯងរាល់គ្នាវិញ 8អញនឹងលក់កូនប្រុសកូនស្រីរបស់ឯងរាល់គ្នា ទៅក្នុងកណ្តាប់ដៃ នៃពួកកូនចៅយូដាវិញ ពួកនោះនឹងលក់វាទៅឲ្យពួកសេបា គឺដល់សាសន៍១ដែលនៅឆ្ងាយ ដ្បិតព្រះយេហូវ៉ាទ្រង់បានចេញវាចាហើយ។
9ចូរប្រកាសប្រាប់សេចក្ដីនេះ នៅកណ្តាលអស់ទាំងសាសន៍ថា ចូរត្រៀមគ្នាសំរាប់ចូលច្បាំង ត្រូវឲ្យដាស់ពួកខ្លាំងពូកែឡើង ចូរឲ្យអស់ទាំងមនុស្សថ្នឹកច្បាំងចូលមកជិត ហើយឡើងមកចុះ 10ចូរដំដែកផាលរបស់ឯងរាល់គ្នាធ្វើជាដាវ ហើយដង្កាវរបស់ឯងធ្វើជាលំពែងទៅ ត្រូវឲ្យអ្នកខ្សោយពោលថា ខ្ញុំមានកំឡាំងដែរ 11ម្នាល សាសន៍ទាំងឡាយដែលនៅព័ទ្ធជុំវិញអើយ ចូរប្រញាប់មកប្រជុំគ្នាចុះ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ឲ្យពួកខ្លាំងពូកែរបស់ទ្រង់ចុះទៅឯទីនោះដែរ 12ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯច្រកភ្នំយេហូសាផាត ដ្បិតនៅទីនោះ អញនឹងអង្គុយជំនុំជំរះអស់ទាំងសាសន៍ ដែលនៅព័ទ្ធជុំវិញ 13ចូរលូកកណ្តៀវទៅ ដ្បិតចំរូតទុំហើយ ចូរមកជាន់ផ្លែចុះ ដ្បិតធុងសំរាប់ជាន់ បានពោរពេញ ធុងរងទឹកទាំងប៉ុន្មាន ក៏ពេញហៀរហើយ ពីព្រោះអំពើអាក្រក់របស់គេសំបើមណាស់។
14មានមនុស្សទាំងហ្វូង អើ មានទាំងហ្វូងនៅច្រកភ្នំនៃការសំរេចទោស ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ នៅក្នុងច្រកភ្នំនៃការសំរេចទោស 15ព្រះអាទិត្យនឹងព្រះចន្ទក៏ងងឹតទៅ ហើយផ្កាយទាំងប៉ុន្មានបានលែងភ្លឺទៅ 16ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីស៊ីយ៉ូនមក ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម នោះទាំងផ្ទៃមេឃ ហើយផែនដី នឹងកក្រើករំពើកទៅ តែព្រះយេហូវ៉ានឹងធ្វើជាទីពំនាក់ ដល់រាស្ត្រទ្រង់ ហើយជាទីមាំមួន ដល់ពួកកូនចៅអ៊ីស្រាអែល 17យ៉ាងនោះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯងរាល់គ្នា ដែលគង់នៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ គ្រានោះ ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ឥតមានអ្នកដទៃណាដើរកាត់ទៀតឡើយ។
18នៅគ្រានោះ អស់ទាំងភ្នំធំ នឹងស្រក់ទឹកទំពាំងបាយជូរផ្អែមមក ហើយអស់ទាំងភ្នំតូចនឹងហូរដោយទឹកដោះ អស់ទាំងជ្រោះនៅស្រុកយូដានឹងមានទឹកហូរ ហើយនឹងមានក្បាលទឹក១ ហូរចេញពីព្រះវិហារនៃព្រះយេហូវ៉ា មកស្រោចស្រពច្រកភ្នំស៊ីទីម 19ស្រុកអេស៊ីព្ទនឹងត្រូវស្ងាត់ច្រៀប ហើយស្រុកអេដំមនឹងទៅជាទីរហោស្ថាន ដោយព្រោះការច្រឡោតដែលបានធ្វើដល់ពួកកូនចៅយូដា ដ្បិតគេបានកំចាយឈាមឥតទោសនៅក្នុងស្រុកគេ 20ប៉ុន្តែ យូដានឹងស្ថិតស្ថេរនៅជាដរាប ហើយក្រុងយេរូសាឡិមដែរ នៅអស់ទាំងដំណតរៀងទៅ 21អញនឹងលុបទោសគេចេញ គឺទោសដែលមិនទាន់បានលុបចេញនៅឡើយពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅក្រុងស៊ីយ៉ូន។:៚
ទើបបានជ្រើសរើសហើយ៖
យ៉ូអែល 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: