យ៉ូស្វេ 11
11
1កាលយ៉ាប៊ីន ជាស្តេចក្រុងហាសោរ បានឮពីការទាំងនោះហើយ នោះក៏ចាត់សារទៅឯយ៉ូបាប់ ជាស្តេចក្រុងម៉ាដូន នឹងស្តេចក្រុងស៊ីមរ៉ុន ស្តេចក្រុងអាកសាប 2ហើយនឹងពួកស្តេចដែលនៅខាងជើង គឺក្នុងស្រុកភ្នំ នៅស្រុកវាល ជាខាងត្បូងសមុទ្រគេនេសារ៉ែត នៅស្រុកទំនាប ហើយនៅស្រុកទំនួលនៃក្រុងដោរខាងលិច 3ទៅឯសាសន៍កាណានដែលនៅខាងកើត ខាងលិច នឹងសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត ហើយសាសន៍យេប៊ូសដែលនៅស្រុកភ្នំ ហើយនឹងសាសន៍ហេវីនៅស្រុកមីសប៉ា នាជើងភ្នំហ៊ើម៉ូន 4គេក៏នាំពួកពលរបស់គេទាំងប៉ុន្មានចេញមក មានគ្នាសន្ធឹកដូចជាខ្សាច់នៅមាត់សមុទ្រ មានទាំងសេះ នឹងរទេះចំបាំងជាច្រើនណាស់ 5ស្តេចទាំងនោះក៏មូលគ្នាមកបោះទ័ពនៅត្រង់ទឹកមេរ៉ុម ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល។
6ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា កុំឲ្យភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតថ្ងៃស្អែក វេលាថ្មើរណេះ អញនឹងប្រគល់គេឲ្យស្លាប់ទាំងអស់នៅមុខអ៊ីស្រាអែល ត្រូវឲ្យកាប់សរសៃកជើងសេះគេ ហើយដុតរទេះចំបាំងដោយភ្លើងផង 7ដូច្នេះយ៉ូស្វេ នឹងពួកអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ក៏ទៅទាស់នឹងគេ ត្រង់ទឹកមេរ៉ុម ឥតគេដឹងខ្លួនសោះ ហើយស្ទុះចូលទៅលើគេ 8ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលបានវាយគេ ហើយដេញតាមរហូតទៅដល់ក្រុងស៊ីដូនដ៏ជាក្រុងធំ នឹងដល់ក្រុងមីសរិផូត-ម៉ែម ហើយនឹងដល់វាលច្រកភ្នំមីសប៉ាខាងកើត គឺវាយគេទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ 9យ៉ូស្វេបានប្រព្រឹត្តនឹងគេ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក គឺបានកាប់សរសៃកជើងសេះ ព្រមទាំងដុតរទេះចំបាំងរបស់គេផង។
10គ្រានោះ យ៉ូស្វេក៏បត់មកចាប់យកក្រុងហាសោរ ហើយកាប់ស្តេចគេដោយដាវ ឯក្រុងហាសោរនេះ ពីដើម ជាក្រុងធំ ត្រួតលើនគរទាំងនោះ 11ពួកអ៊ីស្រាអែលក៏កាប់ពួកអ្នកដែលនៅក្នុងក្រុងនោះ ដោយមុខដាវ ព្រមទាំងបំផ្លាញគេអស់រលីង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ ហើយដុតទីក្រុងហាសោរនោះចោលដែរ 12ឯទីក្រុងរបស់ស្តេចទាំងនោះ ព្រមទាំងស្តេចគេផង នោះយ៉ូស្វេចាប់យកបានទាំងអស់ ហើយលោកកាប់គេដោយមុខដាវ ទាំងបំផ្លាញគេអស់រលីង ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មក 13តែឯទីក្រុងទាំងប៉ុន្មានដែលនៅលើទីទំនួល នោះពួកអ៊ីស្រាអែលមិនបានដុតទេ លើកតែក្រុងហាសោរ១ ដែលយ៉ូស្វេបានដុតប៉ុណ្ណោះ 14ពួកកូនចៅអ៊ីស្រាអែលគេយករបស់ទាំងអស់ ដែលនៅក្នុងក្រុងទាំងនោះ នឹងហ្វូងសត្វ ទុកជារបឹបសំរាប់ខ្លួនគេ តែឯមនុស្សទាំងប៉ុន្មាន នោះបានកាប់ដោយមុខដាវវិញ ទាល់តែបានបំផ្លាញអស់រលីង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ 15ឯសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ជាអ្នកបំរើទ្រង់ នោះលោកម៉ូសេក៏បង្គាប់ដល់យ៉ូស្វេដែរ ហើយយ៉ូស្វេក៏ធ្វើតាមដូច្នោះ លោកមិនបានវៀរបង់ចំពោះអ្វីៗក្នុងគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេឡើយ។
16ដូច្នេះ យ៉ូស្វេបានចាប់យកស្រុកនោះទាំងអស់ គឺស្រុកភ្នំ ស្រុកត្បូង ស្រុកកូសែនទាំងអស់ ស្រុកទំនាប ហើយស្រុកវាល ព្រមទាំងស្រុកភ្នំ ទាំងស្រុកទំនាបរបស់ស្រុកអ៊ីស្រាអែលផង 17ចាប់តាំងពីភ្នំហាឡាក ត្រង់កន្លែងដែលឡើងទៅភ្នំសៀរ រហូតដល់ដល់បាល-កាឌ់ ដែលនៅក្នុងវាលច្រកភ្នំល្បាណូន ត្រង់ជើងភ្នំហ៊ើម៉ូន លោកក៏ចាប់បានស្តេចគេទាំងអស់ ហើយវាយសំឡាប់ចោលទៅ 18យ៉ូស្វេបានច្បាំងនឹងស្តេចទាំងនោះជាយូរ 19គ្មានទីក្រុងណាមួយបានចងស្ពានមេត្រីនឹងពួកកូនចៅអ៊ីស្រាអែលឡើយ លើកតែសាសន៍ហេវីដែលនៅក្រុងគីបៀនប៉ុណ្ណោះ ក្រៅពីនោះ ពួកកូនចៅអ៊ីស្រាអែលចាប់យកទាំងអស់បានដោយច្បាំង 20ដ្បិតព្រះយេហូវ៉ាទ្រង់បានបណ្តាលចិត្តគេឲ្យរឹងទទឹង ដើម្បីឲ្យគេចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ប្រយោជន៍ឲ្យទ្រង់បានបំផ្លាញគេអស់រលីងទៅ ឥតមានប្រណីឡើយ គឺឲ្យលោកបានបំផ្លាញគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
21នៅគ្រានោះ យ៉ូស្វេក៏ទៅវាយសាសន៍អ័ណាក់ឲ្យសូន្យបាត់ពីស្រុកភ្នំ ពីក្រុងហេប្រុន ក្រុងដេបៀរ ក្រុងអាណាប ពីស្រុកភ្នំរបស់យូដា នឹងស្រុកភ្នំរបស់អ៊ីស្រាអែលទាំងអស់ទៅ គឺលោកបានបំផ្លាញគេ នឹងទីក្រុងគេអស់រលីង 22គ្មានសល់ពួកសាសន៍អ័ណាក់ណាមួយនៅក្នុងស្រុករបស់ពួកកូនចៅអ៊ីស្រាអែលឡើយ សល់នៅតែក្នុងក្រុងកាសា ក្រុងកាថ នឹងក្រុងអាសដូឌប៉ុណ្ណោះ 23ដូច្នេះយ៉ូស្វេបានចាប់យកស្រុកទាំងអស់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ រួចលោកចែកស្រុកទាំងនោះជាមរដក ដល់សាសន៍អ៊ីស្រាអែល តាមពួកក្នុងពូជអំបូរគេរៀងខ្លួន ស្រុកនោះក៏បានស្រាកស្រាន្តពីចំបាំងទៅ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: