យ៉ូស្វេ 20
20
1ព្រះយេហូវ៉ាទ្រង់បង្គាប់យ៉ូស្វេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាតាំងទីក្រុងពំនាក់ តាមដែលអញបានប្រាប់ឯងដោយសារម៉ូសេចុះ 3ដើម្បីឲ្យអ្នកណា ដែលសំឡាប់គេ មិនប្រកបដោយចិត្តប៉ង ហើយឥតដឹងខ្លួន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ដល់ឯងរាល់គ្នា ឲ្យបានរួចពីអ្នកដែលសងសឹកនឹងឈាម 4អ្នកនោះត្រូវរត់ទៅឯទីក្រុងណាមួយនោះ ហើយឈរនៅមាត់ទ្វារក្រុង ប្រកាសប្រាប់ពីរឿងខ្លួនឲ្យពួកចាស់ទុំក្រុងនោះស្តាប់ រួចគេនឹងទទួលអ្នកនោះមកក្នុងក្រុង ព្រមទាំងឲ្យមានកន្លែងនៅជាមួយផង 5បើអ្នកសងសឹកនឹងឈាមដេញតាមមក នោះពួកចាស់ទុំនៃក្រុងនោះមិនត្រូវប្រគល់អ្នកដែលបានសំឡាប់គេ ទៅក្នុងកណ្តាប់ដៃរបស់អ្នកនោះឡើយ ពីព្រោះបានវាយអ្នកជិតខាងខ្លួនដោយឥតដឹងទេ ក៏មិនបានស្អប់គេពីដើមមកដែរ 6រួចអ្នកនោះនឹងនៅក្នុងក្រុងពំនាក់ ដរាបដល់បានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះខ្លួន គឺដល់សំដេចសង្ឃដែលមាននៅគ្រានោះបានសុគតទៅ នោះទើបអ្នកដែលបានសំឡាប់គេនឹងត្រឡប់មកនៅក្នុងផ្ទះក្នុងស្រុករបស់ខ្លួន គឺជាកន្លែងដែលបានរត់ចោលនោះវិញបាន។
7ដូច្នេះគេក៏តាំងក្រុងកេដេស ក្នុងស្រុកភ្នំ របស់ខែត្រណែបថាលី នៅស្រុកកាលីឡេ១ ក្រុងស៊ីគែម នៅស្រុកភ្នំខែត្រអេប្រាអិម១ ក្រុងគារយ៉ាត់-អើបា គឺក្រុងហេប្រុននៅស្រុកភ្នំខែត្រយូដា១ 8ហើយខាងនាយទន្លេយ័រដាន់ គឺខាងកើតក្រុងយេរីខូរ គេក៏តាំងក្រុងបេស៊ើរ ក្នុងទីរហោស្ថាន នៅស្រុកវាល ខែត្រពូជអំបូររូបេន១ នឹងក្រុងរ៉ាម៉ូតនៅស្រុកកាឡាត ក្នុងខែត្រពូជអំបូរកាឌ់១ ហើយនឹងក្រុងកូឡាន នៅស្រុកបាសាន ក្នុងខែត្រនៃពូជអំបូរម៉ាន៉ាសេ១ 9នេះហើយជាទីក្រុងទាំងអំបាលម៉ាន ដែលបានតាំងឡើងសំរាប់ដល់ពួកកូនចៅអ៊ីស្រាអែល នឹងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងគេ ដើម្បីឲ្យអ្នកណាដែលសំឡាប់គេ មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ឥតស្លាប់ដោយដៃនៃអ្នកដែលសងសឹកនឹងឈាម ទាល់តែបានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះហើយ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 20: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: