យ៉ូស្វេ 4
4
1កាលសាសន៍អ៊ីស្រាអែលទាំងអស់គ្នាបានឆ្លងទន្លេយ័រដាន់ផុតហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកយ៉ូស្វេថា 2ចូររើសយកមនុស្ស១២នាក់ពីពួកបណ្តាជន គឺម្នាក់ពីពូជអំបូរមួយៗ 3ហើយបង្គាប់គេថា ចូរឯងរាល់គ្នាយកថ្ម១២ដុំ ពីកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងពួកសង្ឃបានឈរនោះ ទៅជាមួយនឹងឯង ហើយដាក់នៅត្រង់កន្លែងដែលឯងនឹងស្នាក់នៅយប់នេះ 4នោះយ៉ូស្វេក៏ហៅមនុស្ស១២នាក់ មកពីពួកកូនចៅអ៊ីស្រាអែលដែលគាត់បានដំរូវជាមុន គឺម្នាក់ពីពូជអំបូរមួយៗ 5ប្រាប់គេថា ចូរដើរទៅខាងមុខហឹបផងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដល់កណ្តាលទន្លេយ័រដាន់ ហើយយកថ្ម១ដុំម្នាក់គ្រប់គ្នាលីទៅ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល 6ដើម្បីឲ្យបានទុកជាទីសំគាល់ នៅក្នុងពួកឯងរាល់គ្នា ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅឯងសួរថា ថ្មទាំងនេះមានន័យដូចម្តេច 7នោះឯងរាល់គ្នានឹងប្រាប់ថា នេះដោយព្រោះទឹកទន្លេយ័រដាន់បានត្រូវកាត់ផ្តាច់ នៅខាងមុខហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា គឺកាលហឹបនោះបានឆ្លងទន្លេយ័រដាន់ នោះទឹកទន្លេបានត្រូវកាត់ផ្តាច់ចេញ ដូច្នេះថ្មទាំងនេះនឹងបានសំរាប់ជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។
8ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមបង្គាប់យ៉ូស្វេ គេយកថ្ម១២ដុំពីកណ្តាលទន្លេយ័រដាន់ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានមានបន្ទូលនឹងលោក ហើយគេលីថ្មទាំងនោះទៅជាមួយ យកទៅដាក់ត្រង់កន្លែងដែលគេស្នាក់នៅ។
9យ៉ូស្វេក៏ដាក់ថ្ម១២ដុំនៅកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងនៃជើងពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាបានឈរហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃនេះ 10ឯពួកសង្ឃជាអ្នកសែងហឹប គេឈរនៅកណ្តាលទន្លេយ័រដាន់នោះ ដរាបដល់គ្រប់ការដែលព្រះយេហូវ៉ាបានបង្គាប់ដល់យ៉ូស្វេ ឲ្យប្រាប់ដល់បណ្តាជនបានសំរេច ជាការដែលត្រូវនឹងគ្រប់ទាំងសេចក្ដី ដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេដែរ ឯពួកជនទាំងឡាយ គេក៏នាំគ្នាឆ្លងទៅដោយប្រញាប់ប្រញាល់ 11កាលពួកជនបានឆ្លងទៅផុតហើយ នោះហឹបនៃព្រះយេហូវ៉ា នឹងពួកសង្ឃក៏ឆ្លងទៅនៅចំពោះមុខគេ 12ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ ហើយពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លងទៅនៅមុខពួកកូនចៅអ៊ីស្រាអែល ទាំងមានគ្រឿងសស្ត្រាវុធពាក់ស្រាប់ ដូចជាម៉ូសេបានប្រាប់ 13គឺមានចំនួនប្រហែលជា៤ម៉ឺននាក់ ដែលសុទ្ធតែពាក់គ្រឿងសស្ត្រាវុធរៀបចំនឹងច្បាំង គេឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលក្រុងយេរីខូរ 14នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានលើកដំកើងយ៉ូស្វេ នៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់គ្នា ហើយគេក៏កោតខ្លាចដល់លោក ដូចជាបានកោតខ្លាចដល់លោកម៉ូសេដែរ នៅអស់១ជីវិតរបស់លោក។
15ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា 16ចូរបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីបន្ទាល់ ឲ្យឡើងពីទន្លេយ័រដាន់មក 17នោះយ៉ូស្វេក៏បង្គាប់ដល់ពួកសង្ឃថា ចូរនាំគ្នាឡើងមក 18កាលពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានឡើងពីកណ្តាលទន្លេយ័រដាន់មក ដាក់បាតជើងជាន់នៅលើដីគោកហើយ នោះទឹកទន្លេយ័រដាន់ក៏ហូរទំលាក់មកតាមកន្លែងធម្មតាវិញ ព្រមទាំងលិចមាត់ច្រាំងទាំងអស់ ដូចពីកាលមុន។
19រីឯកាលពួកបណ្តាជនបានឡើងពីទន្លេយ័រដាន់មក នោះគឺជាថ្ងៃ១០ខែចេត្រ គេក៏ដំឡើងត្រសាលនៅត្រង់គីលកាល ក្បែរព្រំក្រុងយេរីខូរខាងកើត 20ចំណែកថ្មទាំង១២ដុំនោះ ដែលគេបានចេញពីកណ្តាលទន្លេយ័រដាន់ នោះយ៉ូស្វេក៏នាំយកចេញមកដាក់បង្គរត្រង់គីលកាល 21រួចលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាដល់ថ្ងៃក្រោយ កូនចៅឯងរាល់គ្នាសួរឪពុកថា តើថ្មទាំងនេះមានន័យដូចម្តេច 22នោះត្រូវប្រាប់ឲ្យដឹងថា គឺពួកអ៊ីស្រាអែលយើង បានឆ្លងទន្លេយ័រដាន់នេះ នៅដីស្ងួត 23ពីព្រោះព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមក ដូចជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យសមុទ្រក្រហម រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមកដែរ 24ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាមានព្រះចេស្តា ប្រយោជន៍ឲ្យឯងរាល់គ្នាបានកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ជាដរាបតទៅ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: