យ៉ូស្វេ 4:19-24

យ៉ូស្វេ 4:19-24 ពគប

រីឯ​កាល​ពួក​បណ្តាជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នោះ​គឺ​ជា​ថ្ងៃ​១០​ខែ​ចេត្រ គេ​ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល ក្បែរ​ព្រំ​ក្រុង​យេរីខូរ​ខាង​កើត ចំណែក​ថ្ម​ទាំង​១២​ដុំ​នោះ ដែល​គេ​បាន​ចេញ​ពី​កណ្តាល​ទន្លេ​យ័រដាន់ នោះ​យ៉ូស្វេ​ក៏​នាំ​យក​ចេញ​មក​ដាក់​បង្គរ​ត្រង់​គីល‌កាល រួច​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​ឯង​រាល់​គ្នា​សួរ​ឪពុក​ថា តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច នោះ​ត្រូវ​ប្រាប់​ឲ្យ​ដឹង​ថា គឺ​ពួក​អ៊ីស្រាអែល​យើង បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ នៅ​ដី​ស្ងួត ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដែរ ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ចេស្តា ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ដរាប​ត​ទៅ។

អាន យ៉ូស្វេ 4