យូដាស 1:14-16

យូដាស 1:14-16 ពគប

ឯ​ហេណុក ជា​ដំណ​ទី​៧​ពី​លោក​អ័ដាម​មក គាត់​បាន​ទាយ​ពី​មនុស្ស​ទាំង​នោះ​ថា មើល ព្រះ‌អម្ចាស់​ទ្រង់​យាង​មក នៅ​កណ្តាល​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំង‌ឡាយ ហើយ​នឹង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អំបាល‌ម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្ដី​រឹង‌ទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ទ្រង់ មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដែល​ដើរ​តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន ហើយ​មាត់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម គេ​រាប់​អាន​មនុស្ស ឲ្យ​តែ​បាន​កំរៃ​ទេ។

អាន យូដាស 1