ម៉ាឡាគី 2
2
1ហើយឥឡូវនេះ ឱពួកសង្ឃអើយ សេចក្ដីបង្គាប់នេះ គឺដល់ឯងរាល់គ្នា 2ដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះអញទេ នោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អញនឹងចាត់សេចក្ដីបណ្តាសា ឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្តាសាដល់ពររបស់ឯង អើ អញបានដាក់បណ្តាសាហើយ ពីព្រោះឯងរាល់គ្នាមិនយកចិត្តទុកដាក់សោះ 3មើល អញនឹងបំផ្លាញពូជពង្រោះរបស់ឯងទៅ អញនឹងជះលាមកទៅលើមុខឯងរាល់គ្នា គឺជាលាមកពីដង្វាយយញ្ញបូជារបស់ឯង ហើយគេនឹងដឹកឯងចេញទៅជាមួយផង 4នោះឯងរាល់គ្នានឹងដឹងថា អញបានឲ្យសេចក្ដីបង្គាប់នេះ មកដល់ឯងហើយ ដើម្បីឲ្យសេចក្ដីសញ្ញារបស់អញបាននៅជាមួយនឹងពួកលេវី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ 5ឯសេចក្ដីសញ្ញាដែលអញបានតាំងនឹងគេ នោះគឺជាជីវិត ហើយជាសេចក្ដីសុខ អញបានឲ្យដល់គេ ដើម្បីឲ្យគេបានកោតខ្លាច គេក៏បានកោតខ្លាចដល់អញ ព្រមទាំងមានសេចក្ដីភ័យញ័រ នៅចំពោះឈ្មោះអញ 6គេមានច្បាប់ដ៏ពិតនៅក្នុងមាត់ ហើយមិនឃើញមានសេចក្ដីទុច្ចរិតនៅបបូរមាត់គេឡើយ គេបានដើរជាមួយនឹងអញដោយសេចក្ដីសុខ នឹងសេចក្ដីទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើន ចេញពីសេចក្ដីទុច្ចរិត 7ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ 8តែឯងរាល់គ្នាបានទាសចេញពីផ្លូវ ក៏បាននាំឲ្យមនុស្សជាច្រើនជំពប់ដួល ក្នុងក្រឹត្យវិន័យដែរ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា ឯងរាល់គ្នាបានបង្ខូចសេចក្ដីសញ្ញារបស់លេវីហើយ 9ហេតុនោះ អញក៏បានធ្វើឲ្យឯងរាល់គ្នាជាទីមើលងាយ នៅចំពោះមុខជនទាំងឡាយដែរ ពីព្រោះឯងរាល់គ្នាមិនបានកាន់តាមអស់ទាំងផ្លូវរបស់អញ គឺបានយោគយល់មុខគេក្នុងក្រឹត្យវិន័យវិញ។
10យើងទាំងអស់គ្នា តើមិនមានឪពុកតែ១ទេឬ តើមិនមែនជាព្រះតែ១ ដែលបង្កើតយើងរាល់គ្នាមកទេឬអី ហេតុអ្វីបានជាយើងប្រព្រឹត្តដោយក្បត់ ចំពោះបងប្អូនរៀងខ្លួន ទាំងធ្វើបង្អាប់ដល់សេចក្ដីសញ្ញារបស់ពួកអយ្យកោយើងផងដូច្នេះ 11យូដាបានក្បត់ហើយ ក៏មានគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអ៊ីស្រាអែល ហើយនៅក្រុងយេរូសាឡិមដែរ ដ្បិតយូដាបានបង្គាប់សេចក្ដីដែលបរិសុទ្ធដល់ព្រះយេហូវ៉ា ជាសេចក្ដីដែលគួរឲ្យគេបានស្រឡាញ់វិញ គឺបានយកកូនស្រីរបស់ព្រះដទៃធ្វើជាប្រពន្ធ 12ព្រះយេហូវ៉ា ទ្រង់នឹងកាត់មនុស្សដែលប្រព្រឹត្តអំពើយ៉ាងនោះចេញពីត្រសាលយ៉ាកុបទៅ ទាំងគ្រូ ទាំងសិស្ស ហើយទាំងអ្នកដែលយកដង្វាយមក ថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផង 13ហើយមានការនេះដែលឯងរាល់គ្នាធ្វើទៀត គឺឯងរាល់គ្នាគ្របបាំងអាសនានៃព្រះយេហូវ៉ា ដោយទឹកភ្នែក ដោយយំសោក ហើយស្រែកថ្ងូរ ដល់ម៉្លេះបានជាទ្រង់មិនទតមើលដង្វាយទៀតឡើយ ក៏មិនទទួលពីដៃឯងរាល់គ្នា ដោយព្រះហឫទ័យស្មោះដែរ ទោះបើយ៉ាងនោះគង់តែឯងរាល់គ្នាសួរថា ចុះព្រោះហេតុអ្វី 14គឺពីព្រោះព្រះយេហូវ៉ា ទ្រង់ជាសាក្សីពីឯង នឹងប្រពន្ធដែលឯងបានគ្នាពីកាលក្រមុំកំឡោះនោះ ហើយទោះបើនាងជាគូរបស់ឯង នឹងជាប្រពន្ធ ដែលឯងបានចុះសញ្ញានឹងគ្នាក៏ដោយ គង់តែឯងបានប្រព្រឹត្ត ដោយក្បត់ចំពោះនាងដែរ 15តើទ្រង់មិនបានបង្កើត ឲ្យមានតែ១ទេឬ ទោះបើទ្រង់មានព្រះវិញ្ញាណសល់នៅក៏ដោយ ហើយហេតុអ្វីបានជាបង្កើតតែមួយដូច្នេះ គឺពីព្រោះទ្រង់ស្វែងរកចង់បានពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត ចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្តដោយមានចិត្តក្បត់ ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំឡោះនោះឡើយ 16ដ្បិតអញស្អប់ការលះលែងគ្នាណាស់ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល អញក៏ស្អប់ទាំងអ្នកដែលគ្រលុំសំលៀកបំពាក់ខ្លួន ដោយការច្រឡោតដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ដូច្នេះ ចូរប្រយ័តចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្ត ដោយចិត្តក្បត់ឡើយ។
17ឯងរាល់គ្នានាំឲ្យព្រះយេហូវ៉ារំខានព្រះហឫទ័យដោយពាក្យសំដីរបស់ឯង ទោះបើយ៉ាងនោះ ក៏ឯងរាល់គ្នាសួរថា យើងបាននាំឲ្យទ្រង់រំខានព្រះទ័យឯណា គឺដោយឯងរាល់គ្នាថា អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ាហើយ ទ្រង់ក៏សព្វព្រះហឫទ័យនឹងគេ ឬថា តើព្រះនៃសេចក្ដីយុត្តិធម៌ទ្រង់នៅឯណា។
ទើបបានជ្រើសរើសហើយ៖
ម៉ាឡាគី 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: