ហើយឥឡូវនេះ ឱពួកសង្ឃអើយ សេចក្ដីបង្គាប់នេះ គឺដល់ឯងរាល់គ្នា ដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះអញទេ នោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អញនឹងចាត់សេចក្ដីបណ្តាសា ឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្តាសាដល់ពររបស់ឯង អើ អញបានដាក់បណ្តាសាហើយ ពីព្រោះឯងរាល់គ្នាមិនយកចិត្តទុកដាក់សោះ មើល អញនឹងបំផ្លាញពូជពង្រោះរបស់ឯងទៅ អញនឹងជះលាមកទៅលើមុខឯងរាល់គ្នា គឺជាលាមកពីដង្វាយយញ្ញបូជារបស់ឯង ហើយគេនឹងដឹកឯងចេញទៅជាមួយផង នោះឯងរាល់គ្នានឹងដឹងថា អញបានឲ្យសេចក្ដីបង្គាប់នេះ មកដល់ឯងហើយ ដើម្បីឲ្យសេចក្ដីសញ្ញារបស់អញបាននៅជាមួយនឹងពួកលេវី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឯសេចក្ដីសញ្ញាដែលអញបានតាំងនឹងគេ នោះគឺជាជីវិត ហើយជាសេចក្ដីសុខ អញបានឲ្យដល់គេ ដើម្បីឲ្យគេបានកោតខ្លាច គេក៏បានកោតខ្លាចដល់អញ ព្រមទាំងមានសេចក្ដីភ័យញ័រ នៅចំពោះឈ្មោះអញ គេមានច្បាប់ដ៏ពិតនៅក្នុងមាត់ ហើយមិនឃើញមានសេចក្ដីទុច្ចរិតនៅបបូរមាត់គេឡើយ គេបានដើរជាមួយនឹងអញដោយសេចក្ដីសុខ នឹងសេចក្ដីទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើន ចេញពីសេចក្ដីទុច្ចរិត
អាន ម៉ាឡាគី 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាឡាគី 2:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ