ម៉ាឡា‌គី 2:14-16

ម៉ាឡា‌គី 2:14-16 ពគប

គឺ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​សាក្សី​ពី​ឯង នឹង​ប្រពន្ធ​ដែល​ឯង​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​នោះ ហើយ​ទោះ​បើ​នាង​ជា​គូ​របស់​ឯង នឹង​ជា​ប្រពន្ធ ដែល​ឯង​បាន​ចុះ​សញ្ញា​នឹង​គ្នា​ក៏​ដោយ គង់​តែ​ឯង​បាន​ប្រព្រឹត្ត ដោយ​ក្បត់​ចំពោះ​នាង​ដែរ តើ​ទ្រង់​មិន​បាន​បង្កើត ឲ្យ​មាន​តែ​១​ទេ​ឬ ទោះ​បើ​ទ្រង់​មាន​ព្រះ‌វិញ្ញាណ​សល់​នៅ​ក៏​ដោយ ហើយ​ហេតុ​អ្វី​បាន​ជា​បង្កើត​តែ​មួយដូច្នេះ គឺ​ពី​ព្រោះ​ទ្រង់​ស្វែង​រក​ចង់​បាន​ពូជ​បរិសុទ្ធ ដូច្នេះ ចូរ​ប្រយ័ត ចំពោះ​វិញ្ញាណ​របស់​ឯង​ចុះ កុំ​ឲ្យ​ប្រព្រឹត្ត​ដោយ​មាន​ចិត្ត​ក្បត់ ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា ពី​កាល​នៅ​ក្រមុំ​កំឡោះ​នោះ​ឡើយ ដ្បិត​អញ​ស្អប់​ការ​លះ‌លែង​គ្នា​ណាស់ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល អញ​ក៏​ស្អប់​ទាំង​អ្នក​ដែល​គ្រលុំ​សំលៀក‌បំពាក់​ខ្លួន ដោយ​ការ​ច្រឡោត​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ដូច្នេះ ចូរ​ប្រយ័ត​ចំពោះ​វិញ្ញាណ​របស់​ឯង​ចុះ កុំ​ឲ្យ​ប្រព្រឹត្ត ដោយ​ចិត្ត​ក្បត់​ឡើយ។

អាន ម៉ាឡា‌គី 2