អស់ទាំងរទេះចំបាំងរត់យ៉ាងសំបើម ទៅតាមផ្លូវ ក៏រត់ចុះឡើងតាមផ្លូវធ្លា មានភាពដូចជាចន្លុះ ហើយក៏រត់លឿនដូចជាផ្លេកបន្ទោរ ស្តេចរបស់គេនឹករកអ្នកណាដែលស្ទាត់ជំនាញក្នុងពលទ័ព តែគេដើរទៅទាំងចំពប់ជើង គេប្រញាប់ប្រញាល់នឹងឡើងទៅឯកំផែងក្រុង រួចក៏រៀបចំប្រដាប់បាំងខ្លួន ទ្វារទន្លេបានបើកឡើង ហើយដំណាក់ស្តេចក៏រលាយទៅ ព្រះនាងហ៊ូសាបត្រូវគេចាប់ដឹកទៅជាឈ្លើយ ពួកបាវស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ព្រមទាំងគក់ទ្រូងខ្លួនផង។ តាំងពីចាស់បុរាណ ក្រុងនីនីវេប្រៀបដូចជាស្រះទឹក ប៉ុន្តែ ឥឡូវ គេរត់ចោលចេញទៅវិញ មានគេស្រែកថា ឈប់សិន ឈប់សិន តែគ្មានអ្នកណាបែរមើលខាងក្រោយឡើយ ចូរចាប់យករបឹបជាប្រាក់ជាមាសចុះ ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស ទីក្រុងនៅទទេ ក៏សោះសូន្យ ហើយខូចបង់ ឯចិត្តមនុស្សក៏រលាយទៅ ហើយជង្គង់គេប្រដំគ្នា គ្រប់ទាំងចង្កេះចុកសៀត ហើយមុខគេទាំងអស់ក៏ស្លេកស្លាំង តើរូងសិង្ហនោះបាត់ទៅឯណា គឺជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ ហើយសិង្ហឈ្មោល សិង្ហញីបានដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចំអែតកូន ក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងបំពេញគុហារបស់វាដោយរំពា ហើយរូងវាដោយសាច់សត្វ
អាន ណាហ៊ុម 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ណាហ៊ុម 2:4-12
8 ថ្ងៃ
ណាហ៊ូមដែលមានឈ្មោះមានន័យថាការសម្រាលទុក្ខបាននាំមកនូវសារនៃការជំនុំជម្រះដល់ខ្មាំងសត្រូវរបស់ព្រះ ហើយនាំទាំងយុត្តិធម៌ និងសេចក្ដីសង្ឃឹមដល់អ៊ីស្រាអែល។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមណាហ៊ុម ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ