សុភាសិត 6:20-24

សុភាសិត 6:20-24 ពគប

កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្តាំ​របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជានិច្ច ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង កាល​ណា​ឯង​ដើរ​ដំណើរ បណ្តាំ​នោះ​នឹង​នាំ​មុខ​ឯង កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង ហើយ​កាល​ណា​ភ្ញាក់ នោះ​នឹង​និយាយ​រក​ឯង ដ្បិត​ពាក្យ​បណ្តាំ​នោះ ជា​ចង្កៀង ហើយ​ដំបូន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្ដី​បន្ទោស​នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ ប្រយោជន៍​នឹង​រក្សា​ឯង​ទុក ឲ្យ​រួច​ពី​ស្ត្រី​អាក្រក់ គឺ​ឲ្យ​រួច​ពី​អណ្តាត​បញ្ចើច​របស់​ស្រី​ដទៃ

អាន សុភាសិត 6

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សុភាសិត 6:20-24