សុភាសិត 7
7
1កូនអើយ ចូររក្សាអស់ទាំងពាក្យរបស់អញ ហើយប្រមូលអស់ទាំងបណ្តាំអញទុកនៅនឹងឯងចុះ 2ត្រូវឲ្យរក្សាបណ្តាំអញទាំងប៉ុន្មាន ដើម្បីឲ្យបានរស់នៅ ព្រមទាំងឱវាទអញ ដូចជារក្សាប្រស្រីភ្នែកឯងដែរ 3ចូរចងភ្ជាប់នៅម្រាមដៃ ហើយកំណត់ទុកនៅក្នុងដួងចិត្តឯងផង 4ចូរនិយាយដល់ប្រាជ្ញាថា ឯងជាបងស្រីរបស់អញ ហើយត្រូវហៅយោបល់ថាជាសំឡាញ់ឯង 5ដើម្បីឲ្យសេចក្ដីទាំង២នោះ បានរក្សាឯងឲ្យរួចពីស្ត្រីដទៃ គឺពីស្ត្រីក្រៅដែលនិយាយប្រលោម ដោយពាក្យផ្អែមល្ហែម 6ដ្បិតអញបានមើលពីបង្អួច ហើយតាមតារាងផ្ទះអញទៅ 7ក៏ពិចារណាក្នុងពួកមនុស្សឆោតល្ងង់ ឃើញក្នុងពួកកំឡោះៗមានម្នាក់ដែលឥតយោបល់ 8កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏ដំរង់ទៅឯផ្ទះនាង 9គឺនៅពេលព្រលប់ កាលពន្លឺនៅព្រិលៗនៅឡើយ ឬនៅពេលពាក់កណ្តាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ 10នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីសំផឹង ហើយមានចិត្តចេះឧបាយ 11នាងធ្វើសំឡេងឡូៗ ហើយក៏មានក្បាលរឹង ជាអ្នកដែលនៅក្នុងផ្ទះមិនជាប់ 12ចួនកាលនាងនៅឯផ្ទះ ចួនកាលនៅទីផ្សារ ហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផង 13គឺយ៉ាងនោះ ដែលនាងចាប់ ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា 14នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជាជាដង្វាយមេត្រី ក៏បានលាបំណន់នោះស្រេចហើយ 15ហេតុនោះបានជាខ្ញុំចេញមកទទួលអ្នក ដើម្បីខំរកឲ្យឃើញមុខអ្នក ក៏បានឃើញហើយ 16ខ្ញុំបានក្រាលកំរាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង 17ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប គឺដោយជ័រល្វីងទេស ក្រឹស្នា នឹងសម្បុរល្វែង 18ចូរមក យើងនឹងបានឆ្អែតចិត្តដោយសេចក្ដីស្នេហាដរាបដល់ភ្លឺ ចូរយើងមានចិត្តត្រេកត្រអាលក្នុងសេចក្ដីស្រឡាញ់ចុះ 19ដ្បិតប្ដីខ្ញុំមិននៅផ្ទះទេ គេហ៍បានធ្វើដំណើរទៅឆ្ងាយហើយ 20ក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរ ដល់ពេញបូណ៌ទើបត្រឡប់មកវិញ 21គឺដោយពាក្យផ្អែមល្ហែមជាច្រើន នាងបានបបួលឲ្យវាព្រមតាម ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យវាទៅផង 22យ៉ាងនោះ វាក៏តាមជា១រំពេច ប្រៀបដូចជាគោដែលទៅឯទីសំឡាប់ ឬដូចជាមនុស្សជាប់ចំណងដែលនាំទៅឯទីវាយផ្ចាលមនុស្សចំកួត 23ទាល់តែមានព្រួញទំលុះថ្លើមខ្លួន ឬដូចសត្វស្លាបហើរដំរង់ទៅជាប់លប់ ឥតដឹងថានឹងចាប់យកជីវិតខ្លួនទេ។
24ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវ ហើយផ្ចង់ចិត្តចំពោះពាក្យដែលចេញពីមាត់អញចុះ 25កុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ 26ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល អើ ពួកអ្នកដែលវាបានសំឡាប់ នោះមានសន្ធឹកណាស់ 27ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: