ទំនុកដំកើង 1
1
(ទំនុកដំកើង ១-៤១)
1មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន
របស់មនុស្សអាក្រក់
ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប
ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ
2អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ
ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ
3អ្នកនោះនឹងដូចជាដើមឈើ
ដែលដុះនៅក្បែរផ្លូវទឹក
ដែលបង្កើតផលតាមរដូវកាល
ហើយស្លឹកក៏មិនចេះស្រពោនឡើយ
ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់
4ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេ
គឺគេដូចជាអង្កាមវិញ ដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ
5ដូច្នេះ ពួកមនុស្សអាក្រក់នឹងមិនធន់នៅក្នុងគ្រាជំនុំជំរះទេ
ឯពួកមានបាប ក៏ឈរក្នុងជំនុំមនុស្សសុចរិតមិនបានដែរ
6ដ្បិតព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវរបស់មនុស្សសុចរិត
តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសទៅវិញ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.