ទំនុកដំកើង 100
100
ទំនុកសំរាប់អរព្រះគុណ។
1ម្នាល បណ្តាជននៅផែនដីអើយ
ចូរឡើងសំឡេងដោយអំណរថ្វាយ
ព្រះយេហូវ៉ា
2ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ
ឲ្យចូលមកនៅចំពោះទ្រង់ ដោយច្រៀងចំរៀងចុះ
3ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ
គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់
យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម
នៅទីគង្វាលរបស់ទ្រង់
4ចូរនាំគ្នាចូលតាមទ្វារទ្រង់ ដោយពោលពាក្យអរព្រះគុណ
ហើយចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរ
ចូរអរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់ចុះ
5ពីព្រោះព្រះយេហូវ៉ាទ្រង់ល្អ
សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
ហើយសេចក្ដីស្មោះត្រង់របស់ទ្រង់
ក៏នៅអស់ទាំងដំណមនុស្សតទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 100: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.