ទំនុកដំកើង 103
103
ទំនុកនៃស្តេចដាវីឌ។
1ឱព្រលឹងអញអើយ
ចូរសរសើរដល់ព្រះយេហូវ៉ា
ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ
ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ
2ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ
ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ
3ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯង
ទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា
4ក៏ជួយជីវិតឯងឲ្យរួចពីរណ្តៅ
ហើយយកសេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា
បំពាក់ជាមកុដឲ្យឯងវិញ
5ព្រមទាំងប្រោសប្រទានឲ្យសំបកកាយនៃឯង
បានស្កប់ស្កល់ដោយរបស់ល្អ
ប្រយោជន៍ឲ្យវ័យក្មេងឯង បានកែឡើងជាថ្មី ដូចជាឥន្ទ្រី
6ព្រះយេហូវ៉ាទ្រង់សំរេចកិច្ចការដ៏សុចរិត
ហើយនឹងសេចក្ដីយុត្តិធម៌
ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
7ទ្រង់បានសំដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់
ហើយឲ្យពួកកូនចៅអ៊ីស្រាអែលស្គាល់អស់ទាំងកិច្ចការ
របស់ទ្រង់ដែរ
8ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណា
ហើយនឹងសេចក្ដីអាណិតអាសូរ
ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ
9ទ្រង់នឹងមិនបន្ទោសជាដរាប
ក៏មិនប្រកាន់ជារៀងរាបតទៅដែរ
10ទ្រង់មិនបានប្រព្រឹត្តនឹងយើង
តាមអំពើបាបរបស់យើងទេ
ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ
11ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា
សេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ
ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
12ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា
ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង
ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ
13ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក
ដែលកោតខ្លាចទ្រង់
ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ
14ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង
ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ
15ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ
គេរីកឡើងដូចជាផ្កានៅទីវាល
16ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ
ហើយកន្លែងនោះមិនស្គាល់វាទៀត
17តែសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ
តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច
ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
សេចក្ដីសុចរិតរបស់ទ្រង់ ក៏នៅរហូតដល់កូនចៅគេតទៅ
18គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញាទ្រង់
នឹងពួកអ្នកដែលនឹកចាំពីអស់ទាំងសេចក្ដីបញ្ញត្តទ្រង់
ដើម្បីនឹងប្រព្រឹត្តតាម
19ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌
ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់
20ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតា
របស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង
ហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់
ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់
21ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកពលបរិវារ
របស់ទ្រង់អើយ
ជាពួកអ្នកបំរើទ្រង់ដែលធ្វើតាមព្រះហឫទ័យ
22អស់ទាំងស្នាដៃរបស់ទ្រង់អើយ
ចូរសរសើរដល់ព្រះយេហូវ៉ា
នៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាច
ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 103: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.