ទំនុកដំកើង 129

129
ទំនុក​ច្រៀង​តាម​ថ្នាក់។
1គួរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​និយាយ
ឥឡូវ​ថា
តាំង​ពី​ខ្ញុំ​នៅ​ក្មេងគេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​ហើយ
2គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​មែន
តែ​គេ​មិន​បាន​ឈ្នះ​ខ្ញុំ​ឡើយ
3ពួក​អ្នក​ភ្ជួរ​បាន​ភ្ជួរ​ខ្នង​ខ្ញុំ
គេ​បាន​ធ្វើ​គន្លង​គេ​ឲ្យ​វែង
4តែ​ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត
ទ្រង់​បាន​កាត់​បណ្តាច់​អស់​ទាំង​ចំណង
របស់​ពួក​មនុស្ស​អាក្រក់​ចេញ
5សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន​បាន​ត្រូវ​ខ្មាស
ហើយ​ត្រឡប់​ថយ​ក្រោយ​ទៅ
6សូម​ឲ្យ​គេ​បាន​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ
ដែល​ស្វិត​ក្រៀម​ទៅ មុន​ដែល​ដុះធំ​ឡើង​ផង
7ជា​ស្មៅ​ដែល​មិន​បាន​បំពេញ​ដល់​ដៃ​នៃ​អ្នក​ច្រូត​ឡើយ
ក៏​មិន​បាន​បំពេញ​ឱប​នៃ​អ្នក​ដែល​ចង​បាច់​ដែរ
8ហើយ​ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​មិន​ថា
សូម​ឲ្យ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​នៅ​លើ​ឯង​ចុះ
យើង​ឲ្យ​ពរ​ដល់​ឯង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
នោះ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 129: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល