ទំនុកដំកើង 13

13
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
តើ​ទ្រង់​នឹង​ភ្លេច​ទូលបង្គំ​ដល់​កាល​ណា​ទៀត
តើ​ដល់​អស់‌កល្ប​ឬ​អី
តើ​នឹង​លាក់​ព្រះ‌ភក្ត្រ​ទ្រង់​ចំពោះ
ទូលបង្គំ​ដល់​កាល​ណា
2តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា
ដោយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក​វាល់​ល្ងាច​ដូច្នេះ
ខ្មាំង​សត្រូវ​នឹង​លើក​ខ្លួន​ឡើង
ទាស់​នឹង​ទូលបង្គំ​ដល់​កាល​ណា​ទៅ
3ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​ពិចារណា​មើល ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង
សូម​បំភ្លឺ​ភ្នែក​ទូលបង្គំ ក្រែង​ទូលបង្គំ​ដេក​លក់​ទៅ
ក្នុង​សេចក្ដី​ស្លាប់
4ក្រែង​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ថា អញ​បាន​ឈ្នះ​វា​ហើយ
ហើយ​អ្នក​ដែល​ត​តាំង​នឹង​ទូលបង្គំ មាន​សេចក្ដី​អំណរ
ដោយ​ទូលបង្គំ​ត្រូវ​រឥល​ចេញ
5ប៉ុន្តែទូលបង្គំ​បាន​ទុក​ចិត្ត​នឹង​សេចក្ដី​សប្បុរស​របស់​ទ្រង់
ចិត្ត​ទូលបង្គំ​នឹង​រីក‌រាយ​សប្បាយ​ឡើង
ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ដែរ
6ទូលបង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន
ប្រោស​ការ​ល្អ​ជា​បរិបូរ​ដល់​ទូលបង្គំ​ហើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 13: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល