ទំនុកដំកើង 146
146
1ចូរសរសើរដល់ព្រះយេហូវ៉ា
នែ ព្រលឹងអញអើយ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ
2កាលខ្ញុំកំពុងរស់នៅឡើយ
នោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា
ខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំ
ក្នុងកាលដែលនៅមានជីវិតតទៅ
3កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ
គេនឹងជួយឯងមិនបានទេ
4គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ
នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ
5សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប
ជាជំនួយរបស់ខ្លួន
ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន
6ជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី
ព្រមទាំងសមុទ្រនឹងរបស់សព្វសារពើ
ដែលនៅស្ថានទាំងនោះផង
ទ្រង់ក៏រក្សាសេចក្ដីពិតត្រង់ជាដរាប
7ទ្រង់សំរេចសេចក្ដីសុចរិតដល់ពួកអ្នក
ដែលត្រូវគេសង្កត់សង្កិន
ក៏ប្រទានអាហារដល់អស់អ្នកដែលឃ្លានដែរ
ព្រះយេហូវ៉ាទ្រង់ស្រាយពួកអ្នក ដែលជាប់ចំណង
ឲ្យរួចចេញ
8ព្រះយេហូវ៉ាទ្រង់បំភ្លឺភ្នែករបស់មនុស្សខ្វាក់
ព្រះយេហូវ៉ាទ្រង់លើកអស់អ្នកដែលត្រូវឱន
ឲ្យត្រង់ឡើងវិញ
ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ពួកមនុស្សសុចរិត
9ព្រះយេហូវ៉ាទ្រង់ការពារពួកអ្នកប្រទេសដទៃ
ទ្រង់ទប់ទល់ពួកកូនកំព្រា នឹងស្រីមេម៉ាយ
តែឯផ្លូវរបស់មនុស្សអាក្រក់ នោះទ្រង់បំបត់បំបែនវិញ
10ព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ច
គឺព្រះនៃឯង ឱក្រុងស៊ីយ៉ូនអើយ
ទ្រង់នឹងសោយរាជ្យ ដរាបដល់អស់ទាំងដំណតទៅ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 146: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.