ទំនុកដំកើង 147
147
1ចូរសរសើរដល់ព្រះយេហូវ៉ា
ដ្បិតការដែលច្រៀងសរសើរ
ដល់ព្រះនៃយើងខ្ញុំ
នោះជាការសំណំហើយ ក៏ពីរោះផង
សេចក្ដីសរសើរជាការគួរគប្បី
2ព្រះយេហូវ៉ាទ្រង់កំពុងតែសង់ក្រុងយេរូសាឡិមឡើង
ទ្រង់កំពុងតែប្រមូលពួកសាសន៍អ៊ីស្រាអែល
ដែលត្រូវបំបរទៅជាឈ្លើយ មកវិញ
3ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា
ក៏រុំរបួសឲ្យគេផង
4ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ
ក៏ហៅបានតាមឈ្មោះទាំងអស់
5ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ
ហើយមានឫទ្ធានុភាពក្រៃលែង
ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់
6ព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សរាបសា
តែបង្ក្រាបពួកមនុស្សអាក្រក់ចុះដល់ដីវិញ
7ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដោយពាក្យអរព្រះគុណ
ចូរច្រៀងបទសរសើរដល់ព្រះនៃយើងខ្ញុំ ដោយចាប់ស៊ុង
8ទ្រង់បាំងមេឃដោយពពក ក៏ចាត់ចែងភ្លៀងសំរាប់ផែនដី
ហើយធ្វើឲ្យមានស្មៅដុះឡើងនៅលើភ្នំ
9ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មាន
ព្រមទាំងដល់កូនក្អែកដែលយំផង
10ទ្រង់មិនសព្វព្រះហឫទ័យនឹងកំឡាំងនៃសេះទេ
ក៏មិនត្រូវការនឹងជើងមនុស្សដែរ
11គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នក
ដែលកោតខ្លាចទ្រង់
ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរស
របស់ទ្រង់ប៉ុណ្ណោះ
12ឱក្រុងយេរូសាឡិមអើយ ចូរសរសើរដល់ព្រះយេហូវ៉ា
ឱក្រុងស៊ីយ៉ូនអើយ ចូរសរសើរដល់ព្រះនៃឯងចុះ
13ដ្បិតទ្រង់បានធ្វើឲ្យរនុកទ្វារឯងបានមាំមួនឡើង
ក៏បានប្រទានពរដល់កូនចៅនៅកណ្តាលឯងដែរ
14ទ្រង់ធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងដែនខេត្តរបស់ឯង
ទ្រង់ចំអែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត
15ទ្រង់ចាត់ព្រះរាជបញ្ជាមកលើផែនដី
ព្រះបន្ទូលទ្រង់ក៏រត់លឿនណាស់ផង
16ទ្រង់ប្រទានហិមៈមក ឲ្យដូចជារោមចៀម
ក៏បាចសាចសន្សើមកកដូចជាផែះ
17ទ្រង់បោះទឹកកករបស់ទ្រង់មកជាដុំៗ
តើមានអ្នកណានឹងទ្រាំចំពោះពេលរងារបស់ទ្រង់បាន
18ទ្រង់បញ្ចេញព្រះបន្ទូលទៅរំលាយទាំងអស់វិញ
ទ្រង់ធ្វើឲ្យខ្យល់របស់ទ្រង់បកមក នោះទឹកក៏ហូរ
19ទ្រង់សំដែងព្រះបន្ទូលដល់យ៉ាកុប
ហើយបញ្ញត្ត នឹងច្បាប់របស់ទ្រង់ ដល់អ៊ីស្រាអែល
20ទ្រង់មិនដែលប្រព្រឹត្តនឹងសាសន៍ណាទៀត
យ៉ាងនោះឡើយ
ឯច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ គេមិនបានស្គាល់ទេ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 147: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.