ទំនុកដំកើង 15
15
ទំនុកនៃស្តេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង
រោងឧបោសថរបស់ទ្រង់
តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន
2គឺជាអ្នកណាដែលដើរដោយទៀងត្រង់
ហើយប្រព្រឹត្តសេចក្ដីសុចរិត
ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង
3ជាអ្នកដែលមិនពោលបង្កាច់ដោយអណ្តាត
ឬធ្វើអាក្រក់ដល់មិត្រសំឡាញ់
ឬយករឿងបកកេរពីអ្នកជិតខាងខ្លួនឡើយ
4ជាអ្នកដែលមានភ្នែកមើលមនុស្សពាល
ដោយសេចក្ដីស្អប់ខ្ពើម
តែលើកមុខអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាវិញ
ជាអ្នកដែលហ៊ានទាំងស្បថដល់បង់ប្រយោជន៍ខ្លួនផង
ឥតប្រែព្រួលឡើយ 5ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន ដើម្បីយកការសោះ
ក៏មិនទទួលសំណូក ទាស់នឹងមនុស្សឥតមានទោស
អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ
អ្នកនោះនឹងមិនត្រូវរង្គើឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 15: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.