ទំនុកដំកើង 27
27
ទំនុកនៃស្តេចដាវីឌ ។
1ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដី
សង្គ្រោះរបស់ខ្ញុំ
តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា
ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ
តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា
2កាលមនុស្សអាក្រក់ គឺជាពួកទាស់ទទឹង
ហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង្ឃកមកលើខ្ញុំ
ដើម្បីនឹងស៊ីសាច់ខ្ញុំ
នោះគេបានជំពប់ដួលទាំងអស់គ្នា
3ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំ
គង់តែចិត្តខ្ញុំមិនភ័យឡើយ
ទោះបើកើតមានចំបាំងទាស់នឹងខ្ញុំ
គង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ
4ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ា
ហើយនឹងស្វែងរកសេចក្ដីនោះឯង
គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ា
រាល់តែថ្ងៃ អស់១ជីវិតខ្ញុំ
ដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា
ហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់
5ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាខ្ញុំ
ដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់
ក៏នឹងបំពួនខ្ញុំនៅទីសំងាត់ក្នុងត្រសាលទ្រង់
ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដា
6ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយ
គឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀត
ហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរ
នៅក្នុងរោងឧបោសថទ្រង់
ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។
7៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់កាលទូលបង្គំអំពាវនាវ
សូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង
8កាលទ្រង់បានមានបន្ទូលថា ចូរស្វែងរកមុខអញ
នោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា
ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត
9សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ
ហើយកុំផាត់អ្នកបំរើទ្រង់ចេញដោយខ្ញាល់ឡើយ
ទ្រង់បានតែងធ្វើជាជំនួយរបស់ទូលបង្គំ
ឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញ
ឬបោះបង់ចោលទូលបង្គំឡើយ
10បើកាលណាឪពុកម្តាយលះចោលទូលបង្គំ
នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ
11ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំ
ហើយដោយព្រោះមានពួកខ្មាំងសត្រូវ
នោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ
12សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្តនៃពួកអ្នក
ដែលតតាំងនឹងទូលបង្គំឡើយ
ដ្បិតមានស្មរបន្ទាល់ក្លែងបានលើកគ្នាទាស់នឹងទូលបង្គំ
ព្រមទាំងមានមនុស្សដែលដកដង្ហើមចេញជាសេចក្ដី
ច្រឡោតទទេផង
13បើសិនជាទូលបង្គំមិនបានជឿ
ថា នឹងឃើញសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា
នៅស្ថានរបស់មនុស្សរស់នេះ
នោះតើយ៉ាងណាទៅ
14ចូររង់ចាំព្រះយេហូវ៉ាចុះ
ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង
អើ គួររង់ចាំព្រះយេហូវ៉ាទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 27: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.