ទំនុកដំកើង 28
28
ទំនុកនៃស្តេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ
ទូលបង្គំនឹងអំពាវនាវដល់ទ្រង់
ឱថ្មដាទូលបង្គំអើយ សូមកុំព្រងើយចំពោះទូលបង្គំឡើយ
បើទ្រង់នៅតែស្ងៀមនឹងទូលបង្គំ
នោះក្រែងទូលបង្គំនឹងបានដូចជាអស់អ្នកដែលចុះទៅក្នុងរណ្តៅ
2សូមស្តាប់សំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាល
ដែលទូលបង្គំអំពាវនាវដល់ទ្រង់
គឺក្នុងកាលដែលទូលបង្គំប្រទូលដៃទៅឯ
ទីបរិសុទ្ធរបស់ទ្រង់
3សូមកុំទាញទូលបង្គំទៅជាមួយនឹងមនុស្សអាក្រក់
ឬជាមួយនឹងមនុស្សដែលប្រព្រឹត្តការទុច្ចរិត
ជាអ្នកដែលពោលពាក្យដោយមេត្រីនឹងអ្នកជិតខាង
តែមានគំនិតកាចអាក្រក់នៅក្នុងចិត្តវិញ នោះឡើយ
4សូមសងគេតាមការដែលគេធ្វើ ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្តនោះ
សូមសងគេតាមស្នាដៃរបស់គេ
ហើយតបឲ្យសំណំនឹងទោសរបស់គេ
5ដ្បិតគេមិនយកចិត្តទុកដាក់នឹងការនៃព្រះយេហូវ៉ា
ឬនឹងស្នាដៃនៃព្រះហស្តទ្រង់នោះឡើយ
ទ្រង់មិនស្អាងគេឡើងទេ គឺនឹងរំលំគេទៅវិញ។
6៙ សូមលើកសរសើរដល់ព្រះយេហូវ៉ា
ពីព្រោះទ្រង់បានឮសំឡេងដែលខ្ញុំទូលអង្វរ
7ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំ
ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយ
ហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំង
ខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀងរបស់ខ្ញុំ
8ព្រះយេហូវ៉ាទ្រង់ជាកំឡាំង
ហើយជាទីមាំមួន សំរាប់នឹងជួយសង្គ្រោះ ដល់ពួកអ្នក
ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
9សូមទ្រង់ជួយសង្គ្រោះរាស្ត្ររបស់ទ្រង់
ហើយប្រទានពរដល់មរដកនៃទ្រង់
សូមធ្វើជាអ្នកគង្វាលដល់គេ
ព្រមទាំងបីទ្រគេជាដរាបតទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 28: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.