ទំនុកដំកើង 29
29
ទំនុកនៃស្តេចដាវីឌ។
1នែ អស់ទាំងកូននៃព្រះដ៏មានឥទ្ធិឫទ្ធិអើយ
ចូរសរសើរព្រះយេហូវ៉ា
ចូរសរសើរព្រះយេហូវ៉ាថា
ទ្រង់មានសិរីល្អ ហើយនឹងព្រះចេស្តា
2ចូរសរសើរពីសិរីល្អនៃព្រះយេហូវ៉ាឲ្យសមនឹងព្រះនាមទ្រង់
ចូរពាក់គ្រឿងលំអបរិសុទ្ធ នាំគ្នាថ្វាយបង្គំដល់
ព្រះយេហូវ៉ាចុះ។
3៙ ព្រះសូរសៀងនៃព្រះយេហូវ៉ាខ្ទរតាមទឹក
ព្រះដ៏មានសិរីល្អទ្រង់បញ្ចេញផ្គរលាន់
គឺព្រះយេហូវ៉ាទ្រង់គង់លើទឹកធំ
4ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាច
ព្រះសូរសៀងនៃព្រះយេហូវ៉ាមានឫទ្ធានុភាព
5ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅ
អើ ព្រះយេហូវ៉ាទ្រង់បំបាក់កំទេចដើមតាត្រៅ
នៅភ្នំល្បាណូន
6ទ្រង់បណ្តាលឲ្យដើមទាំងនោះបោលលោត
ដូចជាកូនគោ
ហើយឲ្យភ្នំល្បាណូន នឹងភ្នំស៊ីរានបោល
ដូចជាគោព្រៃស្ទាវ
7ព្រះសូរសៀងនៃព្រះយេហូវ៉ាធ្វើឲ្យមាន
អណ្តាតភ្លើងផុសឡើង
8ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យទីរហោស្ថាន
ញ័រកក្រើក
ព្រះយេហូវ៉ាទ្រង់អង្រួនទីរហោស្ថានកាដេស
9ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្តាន់ញី
សំរាលកូនមក
ក៏ជំរុះស្លឹកឈើនៅព្រៃអស់រលីង
ហើយនៅក្នុងព្រះវិហារនៃទ្រង់ នោះសព្វសារពើ
ក៏បន្លឺឡើងថា «ស្រីសួស្តី»
10ព្រះយេហូវ៉ាទ្រង់បានគង់នៅវេលាជំនន់លោកីយ
អើ ព្រះយេហូវ៉ាទ្រង់គង់ជាព្រះមហាក្សត្រ
នៅអស់កល្បជានិច្ច
11ព្រះយេហូវ៉ាទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់
ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់
ឲ្យបានសេចក្ដីសុខសាន្តត្រាណ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 29: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.