ទំនុកដំកើង 37
37
ទំនុកនៃស្តេចដាវីឌ។
1កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស
ដែលប្រព្រឹត្តអាក្រក់ឡើយ
ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ
2ដ្បិតនៅបន្តិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅ
ហើយនឹងក្រៀមស្វិតទៅ ដូចជាស្មៅខ្ចីដែរ។
3៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ
យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក
ហើយចំអែតខ្លួនដោយសេចក្ដីពិត
4ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក
នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត
5ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ
ថែមទាំងទុកចិត្តដល់ទ្រង់ផង
នោះទ្រង់នឹងប្រោសឲ្យបានសំរេច
6ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញ
ដូចជាពន្លឺ
ហើយសេចក្ដីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង
7ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ
កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ
ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។
8៙ ចូរឈប់ពីសេចក្ដីកំហឹង
ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ
កុំឲ្យក្តៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ
9ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ
តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា
នោះនឹងបានផែនដីជាមរដក
10ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ
អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ
11ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក
ហើយនឹងបានចិត្តរីករាយ
ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។
12៙ ចំណែកមនុស្សអាក្រក់
គេគិតគូរការទាស់នឹងមនុស្សសុចរិត
ក៏សំញែងធ្មេញដាក់អ្នកនោះ
13តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ
ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់
14ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច
ហើយដំឡើងធ្នូទុក
ដើម្បីនឹងទំលាក់មនុស្សទ័លក្រ
ហើយនឹងមនុស្សកំសត់ទុគ៌ត
ព្រមទាំងសំឡាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់
15តែដាវគេនឹងចាក់ចូលក្នុងចិត្តខ្លួនគេវិញ
ហើយធ្នូគេនឹងត្រូវបាក់
16ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិត
នោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់
ជាច្រើននាក់ទៅទៀត
17ដ្បិតដៃនៃមនុស្សអាក្រក់នឹងត្រូវបាក់
តែព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សសុចរិត។
18៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់
មនុស្សទៀតត្រង់
ហើយមរដករបស់គេនឹងនៅជាប់ជាដរាប
19គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ
ហើយនៅវេលាអំណត់ នោះគេនឹងបានឆ្អែត។
20៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅ
ហើយពួកខ្មាំងនៃព្រះយេហូវ៉ា នឹងដូចជាខ្លាញ់កូនចៀម
គេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង
21ឯមនុស្សអាក្រក់គេខ្ចីឥតសងវិញឡើយ
តែមនុស្សសុចរិតគេមានគុណ ហើយក៏ឲ្យទានវិញ
22ដ្បិតអស់អ្នកដែលទទួលព្រះពរពីទ្រង់
នោះនឹងបានផែនដីជាមរដក
តែអស់អ្នកដែលទ្រង់ដាក់បណ្តាសាវិញ
នោះនឹងត្រូវកាត់ចោលចេញ។
23៙ គឺព្រះយេហូវ៉ាដែលដំរូវអស់ទាំងជំហាននៃមនុស្សល្អ
ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ
24ទោះបើគេភ្លាត់ដួល
គង់តែមិនត្រូវដួលទាំងស្រុងទេ
ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត
25យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ
តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល
ឬពូជពង្សគេសូមទានអាហារឡើយ
26គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចី
ហើយពូជពង្សគេបានពរដែរ។
27៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ
នោះអ្នកនឹងបាននៅជារៀងរាបដរាប
28ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌
ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ
ទ្រង់ថែរក្សាគេអស់កល្បជានិច្ច
តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ
29ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក
ហើយនឹងនៅក្នុងស្រុកនោះជានិច្ច។
30៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញា
ហើយអណ្តាតគេក៏សំដែងជាសេចក្ដីយុត្តិធម៌
31ក្រិត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត
ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ
32មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត
ហើយក៏រកសំឡាប់គេ
33ព្រះយេហូវ៉ាទ្រង់មិនទុកគេ ឲ្យនៅក្នុង
កណ្តាប់ដៃមនុស្សអាក្រក់ឡើយ
ក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជំរះដែរ។
34៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ
នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក
នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ
នោះអ្នកនឹងបានឃើញហើយ
35យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹក
ហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចី
ដែលចំរើននៅទីកំណើតវា
36តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយ
អើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។
37៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ
ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ
ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ
38ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា
ឯចុងបំផុតនៃមនុស្សអាក្រក់
នោះនឹងត្រូវកាត់ចេញវិញ
39ឯសេចក្ដីសង្គ្រោះនៃមនុស្សសុចរិត
នោះមកពីព្រះយេហូវ៉ា
ក្នុងគ្រាដែលមានសេចក្ដីលំបាក
នោះទ្រង់ជាទីអាងដល់គេ
40ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួច
ទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់
ព្រមទាំងជួយសង្គ្រោះគេផង
ពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 37: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.