ទំនុកដំកើង 4
4
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។
1ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ
កាលណាទូលបង្គំអំពាវនាវ
នោះសូមទ្រង់មានបន្ទូលឆ្លើយមក
វេលាណាដែលទូលបង្គំបានកើតមានសេចក្ដីចង្អៀត
នោះទ្រង់តែងបន្ធូរឲ្យបានទូលាយវិញ
ដូច្នេះ សូមមេត្តាប្រោសដល់ទូលបង្គំ
ហើយស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំផង
2៙ ឱពួកមនុស្សជាតិអើយ
តើឯងរាល់គ្នានឹងធ្វើឲ្យកិត្តិយសរបស់អញ ក្លាយប្រែទៅ
ជាអាប់យស ដល់កាលណាទៀត
តើនឹងស្រឡាញ់ការឥតប្រយោជន៍ ហើយស្វែងរក
សេចក្ដីភូតភរ ដល់កាលណាទៀត។ បង្អង់
3៙ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់បានញែកមនុស្ស
ដែលកោតខ្លាចដល់ទ្រង់ចេញ ទុកសំរាប់ទ្រង់
ព្រះយេហូវ៉ាទ្រង់នឹងស្តាប់ ក្នុងកាលដែលអញអំពាវនាវដល់ទ្រង់
4ដូច្នេះ ចូរមានចិត្តញ័រចុះ តែកុំឲ្យធ្វើបាបឡើយ
ចូររំពឹងគិតនៅក្នុងចិត្ត ក្នុងកាលដែលដេកលើដំណេក
ហើយនៅស្ងៀមចុះ។ បង្អង់
5ចូរថ្វាយគ្រឿងបូជានៃសេចក្ដីសុចរិត
ហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះ
6មានមនុស្សជាច្រើនដែលនិយាយថា
តើអ្នកណានឹងសំដែងឲ្យយើងឃើញសេចក្ដីល្អ
ឱព្រះយេហូវ៉ាអើយ
សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់ បានភ្លឺមកលើ
យើងខ្ញុំរាល់គ្នា
7ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្ដីអំណរ
លើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ
នឹងទឹកទំពាំងបាយជូរ របស់គេបានសំបូរផង
8ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់
ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោស
ឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.