ទំនុកដំកើង 43

43
1ឱ​ព្រះ‌អង្គ​អើយ សូម​វិនិច្ឆ័យ​ទូលបង្គំ
ហើយ​កាន់​ក្តី​របស់​ទូលបង្គំ
ទាស់​នឹង​បណ្តាជន ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ
ឱ​សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​កំភូត ហើយ​ទុច្ចរិត​ផង
2ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ប្រទាន​កំឡាំង​ដល់​ទូលបង្គំ
ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ
ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ទាំង​ទុក្ខ​ព្រួយ
ដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​នៃ​ពួក​ខ្មាំង​សត្រូវ​ដូច្នេះ
3ឱ​សូម​ផ្សាយ​ពន្លឺ នឹង​សេចក្ដី​ពិត ចេញ​មក​នាំ​មុខ​ទូលបង្គំ
ដើម្បី​ឲ្យ​បាន​នាំ​ទូលបង្គំ​ទៅ​ឯ​ភ្នំ​បរិសុទ្ធ
ហើយ​ក្នុង​ព្រះ‌វិហារ​នៃ​ទ្រង់
4នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​នៃ​ព្រះ
គឺ​ដល់​ព្រះ​ដ៏​ជា​សេចក្ដី​អំណរ
នឹង​ជា​សេចក្ដី​រីក‌រាយ​របស់​ទូលបង្គំ
ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ដោយ​ចាប់​ស៊ុង
5ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន
ហើយ​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ
ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ
ដល់​ទ្រង់​ទៀត
ដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 43: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល