ទំនុកដំកើង 45
45
ទំនុករបស់កូនចៅកូរេ ដែលលើកតាមបទ «ផ្កាឈូក» សំរាប់មេភ្លេង ជាចំរៀងពីសេចក្ដីស្រឡាញ់។
1ចិត្តរបស់ខ្ញុំពេញហៀរដោយសេចក្ដីដ៏ល្អ
គឺខ្ញុំនិយាយពីសេចក្ដីដែលខ្ញុំបាននិពន្ធ
ពីដំណើរមហាក្សត្រ
អណ្តាតខ្ញុំជាស្លាបប្រកានៃអ្នកតែងរឿងយ៉ាងជំនាញ។
2៙ ទ្រង់ព្រះករុណាល្អវិសេសជាងអស់ទាំងពួកមនុស្ស
ព្រះរឹមទ្រង់ប្រកបដោយព្រះគុណ
ហេតុនោះបានជាព្រះបានប្រទានពរដល់ទ្រង់
ជាដរាបតទៅ
3ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ
សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់
ទុកជាគ្រឿងលំអ នឹងសក្តិយសនៃទ្រង់ផង
4រួចជិះទៅ ដោយឥទ្ធឫទ្ធរបស់ទ្រង់
មានទាំងជ័យជំនះផង
ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត
នោះព្រះហស្តស្តាំនៃទ្រង់នឹងបង្រៀនទ្រង់
ពីការដែលគួរកោតខ្លាច
5ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃ
ព្រះករុណា
សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។
6៙ ឱព្រះអង្គអើយ បល្ល័ង្កទ្រង់ស្ថិតស្ថេរនៅអស់កល្ប
ជានិច្ចរៀងរាបតទៅ
ឯព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត
7ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិត
ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់
បានចាក់ប្រេងថ្វាយទ្រង់
ជាប្រេងនៃសេចក្ដីត្រេកអរសាទរ
លើសជាងពួកសំឡាញ់នៃទ្រង់
8ព្រះពស្ត្រទ្រង់ផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស
ក្រឹស្នា នឹងកំញាន
មានឮសូរភ្លេង ចេញពីដំណាក់ភ្លុក
បណ្តាលឲ្យទ្រង់សប្បាយឡើង
9មានបុត្រីស្តេច នៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់
ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់
ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ។
10៙ កូនស្រីអើយ ចូរស្តាប់ ហើយពិចារណា
ចូរផ្ទៀងត្រចៀកស្តាប់ចុះ
ចូរភ្លេចសាសន៍ឯង នឹងផ្ទះឪពុកឯងទៅ
11នោះស្តេចទ្រង់នឹងគ្រាប់ព្រះទ័យ
ដោយសេចក្ដីលំអរបស់ឯង
ដ្បិតទ្រង់ជាចៅហ្វាយឯង ដូច្នេះត្រូវកោតខ្លាចដល់ទ្រង់
12ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះ
ទាំងថ្វាយដង្វាយផង
ពួកអ្នកមានក្នុងបណ្តាជន
នឹងមករកពឹងគុណនៃឯងដែរ
13ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់
នាងមានសេចក្ដីរុងរឿង
ព្រះភូសារបស់នាងចំរុះដោយមាស។
14៙ គេនឹងនាំនាងមកថ្វាយព្រះករុណា
ប្រដាប់ដោយព្រះភូសាប៉ាក់
ឯពួកព្រហ្មចារី ជាភឿនដែលដង្ហែនាងមក
នោះនឹងមកឯទ្រង់ដែរ
15នឹងមានអ្នកនាំគេចូលមកក្នុងព្រះរាជដំណាក់
ដោយមានសេចក្ដីរីករាយសប្បាយ។
16៙ នោះនាងនឹងបានព្រះរាជបុត្រជំនួសឪពុក
ហើយនាងនឹងតាំងព្រះរាជបុត្រទាំងនោះ ឲ្យធ្វើជាចៅហ្វាយនៅគ្រប់លើផែនដី
17អញនឹងធ្វើឲ្យមានសេចក្ដីរឭកនឹកចាំពីឈ្មោះឯង
នៅគ្រប់ទាំងដំណមនុស្សតទៅ
ហេតុនោះ អស់ទាំងសាសន៍នឹងសរសើរដល់ឯង
នៅអស់កល្បជានិច្ចរៀងរាបតទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 45: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.