ទំនុកដំកើង 59
59
ពាក្យកាព្យរបស់ស្តេចដាវីឌ ដែលទ្រង់លើកតាមបទ «សូមកុំបំផ្លាញ» ក្នុងកាលដែលស្តេចសូលចាត់គេទៅឈ្លបលបនៅឯផ្ទះ ដើម្បីនឹងសំឡាប់ទ្រង់ សំរាប់មេភ្លេង ។
1ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយឲ្យ
ទូលបង្គំរួចពីពួកខ្មាំងសត្រូវ
សូមការពារឲ្យរួចពីពួកអ្នក
ដែលលើកគ្នាទាស់នឹងទូលបង្គំ
2សូមជួយទូលបង្គំឲ្យរួចពីពួកអ្នកដែលប្រព្រឹត្តអាក្រក់
ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្សដែលកំចាយឈាម
3ដ្បិតមើល ឱព្រះយេហូវ៉ាអើយ
គេលបចាប់ជីវិតទូលបង្គំ
ពួកមនុស្សខ្លាំងពូកែគេប្រជុំគ្នាទាស់នឹងទូលបង្គំ
មិនមែនដោយព្រោះអំពើរំលង
ឬអំពើបាបរបស់ទូលបង្គំឡើយ
4គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផង
សូមទ្រង់តើនឡើងមកជួយទូលបង្គំ
ហើយពិចារណាមើល
5ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ
គឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ
សូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃ
សូមកុំអាណិតមេត្តាដល់អ្នកណាមួយ
ដែលរំលងដោយកាចអាក្រក់ឡើយ។ –បង្អង់
6៙ គេត្រឡប់មកវិញរាល់តែល្ងាច
គេលូដូចជាឆ្កែ ព្រមទាំងដើរក្រវែលទីក្រុង
7មើល គេភើចេញមកពីមាត់គេ
ក៏មានដាវនៅបបូរមាត់
ដ្បិតគេថា តើមានអ្នកណានឹងឮ
8តែឱព្រះយេហូវ៉ាអើយ
ទ្រង់នឹងសើចឡកឲ្យគេ
ទ្រង់នឹងចំអកឲ្យពួកសាសន៍ដទៃទាំងអស់ផង
9ហេតុដោយព្រោះគេមានកំឡាំងខ្លាំង
បានជាទូលបង្គំសំឡឹងមើលដល់ទ្រង់
ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ
10ព្រះនៃទូលបង្គំ ទ្រង់នឹងយាងមកប្រោស
ដោយសេចក្ដីសប្បុរសនៃទ្រង់
ទ្រង់នឹងឲ្យទូលបង្គំឃើញបំណងចិត្ត
ធ្លាក់លើពួកខ្មាំងសត្រូវរបស់ទូលបង្គំ
11សូមកុំសំឡាប់គេ ក្រែងរាស្ត្រទូលបង្គំភ្លេច
តែ ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ
សូមកំចាត់កំចាយគេ
ដោយព្រះចេស្តាទ្រង់ ហើយទំលាក់គេចុះវិញ
12សូមឲ្យគេជាប់ទោស ដោយសេចក្ដីអំនួតរបស់គេ
ដោយព្រោះបាបរបស់មាត់គេ
នឹងពាក្យដែលចេញពីបបូរមាត់
ព្រមទាំងសេចក្ដីបណ្តាសា នឹងសេចក្ដីភូតភរ
ដែលគេពោលនោះផង
13សូមបំផ្លាញគេ ដោយសេចក្ដីក្រោធរបស់ទ្រង់
សូមបំផ្លាញគេ ដើម្បីកុំឲ្យមានទៀតឡើយ
ហើយឲ្យគេដឹងថា ព្រះទ្រង់គ្រប់គ្រងនៅលើពួកយ៉ាកុប
រហូតដល់ចុងផែនដីបំផុត។ –បង្អង់
14៙ នោះឲ្យគេត្រឡប់មកលូរាល់តែល្ងាចដូចជាឆ្កែ
ឲ្យគេដើរក្រវែលទីក្រុងចុះ
15គេនឹងដើរចុះឡើងរកអាហារ
ហើយបើគេមិនបានឆ្អែត
នោះឲ្យគេអាស្រ័យដរាបដល់ភ្លឺទៀត
16តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់
អើ ចាប់តាំងពីព្រលឹមស្រាង
នោះទូលបង្គំនឹងបន្លឺសំឡេង
ច្រៀងពីសេចក្ដីសប្បុរសរបស់ទ្រង់
ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ
ហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា
17ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ
ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់
ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ
ក៏ប្រកបដោយមេត្តាករុណាចំពោះទូលបង្គំផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 59: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.
ទំនុកដំកើង 59
59
ពាក្យកាព្យរបស់ស្តេចដាវីឌ ដែលទ្រង់លើកតាមបទ «សូមកុំបំផ្លាញ» ក្នុងកាលដែលស្តេចសូលចាត់គេទៅឈ្លបលបនៅឯផ្ទះ ដើម្បីនឹងសំឡាប់ទ្រង់ សំរាប់មេភ្លេង ។
1ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយឲ្យ
ទូលបង្គំរួចពីពួកខ្មាំងសត្រូវ
សូមការពារឲ្យរួចពីពួកអ្នក
ដែលលើកគ្នាទាស់នឹងទូលបង្គំ
2សូមជួយទូលបង្គំឲ្យរួចពីពួកអ្នកដែលប្រព្រឹត្តអាក្រក់
ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្សដែលកំចាយឈាម
3ដ្បិតមើល ឱព្រះយេហូវ៉ាអើយ
គេលបចាប់ជីវិតទូលបង្គំ
ពួកមនុស្សខ្លាំងពូកែគេប្រជុំគ្នាទាស់នឹងទូលបង្គំ
មិនមែនដោយព្រោះអំពើរំលង
ឬអំពើបាបរបស់ទូលបង្គំឡើយ
4គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផង
សូមទ្រង់តើនឡើងមកជួយទូលបង្គំ
ហើយពិចារណាមើល
5ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ
គឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ
សូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃ
សូមកុំអាណិតមេត្តាដល់អ្នកណាមួយ
ដែលរំលងដោយកាចអាក្រក់ឡើយ។ –បង្អង់
6៙ គេត្រឡប់មកវិញរាល់តែល្ងាច
គេលូដូចជាឆ្កែ ព្រមទាំងដើរក្រវែលទីក្រុង
7មើល គេភើចេញមកពីមាត់គេ
ក៏មានដាវនៅបបូរមាត់
ដ្បិតគេថា តើមានអ្នកណានឹងឮ
8តែឱព្រះយេហូវ៉ាអើយ
ទ្រង់នឹងសើចឡកឲ្យគេ
ទ្រង់នឹងចំអកឲ្យពួកសាសន៍ដទៃទាំងអស់ផង
9ហេតុដោយព្រោះគេមានកំឡាំងខ្លាំង
បានជាទូលបង្គំសំឡឹងមើលដល់ទ្រង់
ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ
10ព្រះនៃទូលបង្គំ ទ្រង់នឹងយាងមកប្រោស
ដោយសេចក្ដីសប្បុរសនៃទ្រង់
ទ្រង់នឹងឲ្យទូលបង្គំឃើញបំណងចិត្ត
ធ្លាក់លើពួកខ្មាំងសត្រូវរបស់ទូលបង្គំ
11សូមកុំសំឡាប់គេ ក្រែងរាស្ត្រទូលបង្គំភ្លេច
តែ ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ
សូមកំចាត់កំចាយគេ
ដោយព្រះចេស្តាទ្រង់ ហើយទំលាក់គេចុះវិញ
12សូមឲ្យគេជាប់ទោស ដោយសេចក្ដីអំនួតរបស់គេ
ដោយព្រោះបាបរបស់មាត់គេ
នឹងពាក្យដែលចេញពីបបូរមាត់
ព្រមទាំងសេចក្ដីបណ្តាសា នឹងសេចក្ដីភូតភរ
ដែលគេពោលនោះផង
13សូមបំផ្លាញគេ ដោយសេចក្ដីក្រោធរបស់ទ្រង់
សូមបំផ្លាញគេ ដើម្បីកុំឲ្យមានទៀតឡើយ
ហើយឲ្យគេដឹងថា ព្រះទ្រង់គ្រប់គ្រងនៅលើពួកយ៉ាកុប
រហូតដល់ចុងផែនដីបំផុត។ –បង្អង់
14៙ នោះឲ្យគេត្រឡប់មកលូរាល់តែល្ងាចដូចជាឆ្កែ
ឲ្យគេដើរក្រវែលទីក្រុងចុះ
15គេនឹងដើរចុះឡើងរកអាហារ
ហើយបើគេមិនបានឆ្អែត
នោះឲ្យគេអាស្រ័យដរាបដល់ភ្លឺទៀត
16តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់
អើ ចាប់តាំងពីព្រលឹមស្រាង
នោះទូលបង្គំនឹងបន្លឺសំឡេង
ច្រៀងពីសេចក្ដីសប្បុរសរបស់ទ្រង់
ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ
ហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា
17ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ
ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់
ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ
ក៏ប្រកបដោយមេត្តាករុណាចំពោះទូលបង្គំផង។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.