ទំនុកដំកើង 63
63
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកក្នុងកាលដែលទ្រង់នៅទីរហោស្ថានស្រុកយូដា។
1ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ
ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត
ព្រលឹងទូលបង្គំស្រេករកទ្រង់
រូបសាច់ទូលបង្គំរឭកចង់បានទ្រង់
នៅក្នុងស្រុករីងស្ងួត ហើយហួតហែង
ដែលគ្មានទឹកសោះ
2ដើម្បីឲ្យបានឃើញឥទ្ធិឫទ្ធិ នឹងសិរីល្អរបស់ទ្រង់
ដូចជាទូលបង្គំបានឃើញនៅក្នុងទីបរិសុទ្ធដែរ
3ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត
បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់
4គឺយ៉ាងនោះ ដែលទូលបង្គំនឹងលើកដំកើងទ្រង់
ក្នុងកាលដែលនៅរស់នៅឡើយ
ទូលបង្គំនឹងប្រទូលដៃឡើង ដោយនូវព្រះនាមទ្រង់
5នោះព្រលឹងទូលបង្គំនឹងបានឆ្អែត
ដូចជាបានបរិភោគខួរឆ្អឹង ហើយនឹងខ្លាញ់ផង
មាត់ទូលបង្គំក៏នឹងសរសើរទ្រង់ ដោយបបូរមាត់រីករាយ
6ដោយទូលបង្គំនឹកដល់ទ្រង់ នៅលើដំណេក
ហើយរំពឹងគិតពីទ្រង់ នៅអស់ទាំងយាមយប់
7ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ
ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់
8ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត
ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ
9តែអស់អ្នកដែលរកបំផ្លាញព្រលឹងនៃទូលបង្គំ
នោះនឹងចុះទៅក្នុងជំរៅនៃផែនដី
10គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ
គេនឹងបានជាអាហារដល់ឆ្កែព្រៃ
11តែទូលបង្គំ ជាក្សត្រ នឹងរីករាយក្នុងព្រះវិញ
អស់អ្នកណាដែលស្បថដោយនូវទ្រង់
នោះនឹងបានសរសើរដោយអរសាទរ
ពីព្រោះមាត់នៃពួកមនុស្សកំភូតនឹងត្រូវបិទ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 63: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.