ទំនុកដំកើង 65
65
ទំនុកជាបទចំរៀងរបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1ឱព្រះអង្គអើយ
សេចក្ដីសរសើរចាំតែទ្រង់នៅក្រុងស៊ីយ៉ូន
នោះគេនឹងលាបំណន់ចំពោះទ្រង់
2ឱព្រះដែលស្តាប់សេចក្ដីអធិស្ឋានអើយ
អស់ទាំងមនុស្សនឹងមូលមកឯទ្រង់
3អស់ទាំងសេចក្ដីទុច្ចរិតតែងតែឈ្នះទូលបង្គំ
ឯការរំលងរបស់យើងខ្ញុំ
នោះទ្រង់នឹងជំរះចោលចេញ
4មានពរហើយ អ្នកណាដែលទ្រង់រើស
ហើយនាំមកនៅចំពោះទ្រង់
ដើម្បីឲ្យបានអាស្រ័យនៅក្នុងព្រះលានទ្រង់
យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីលំអ
នៃដំណាក់ទ្រង់
គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់
5ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ
ទ្រង់នឹងឆ្លើយមកយើងខ្ញុំ ដោយការគួរស្ញែងខ្លាចតាម
សេចក្ដីសុចរិត
ទ្រង់ជាទីទុកចិត្តសង្ឃឹមស្មោះ
នៃគ្រប់ទាំងចុងផែនដីបំផុត
ហើយនឹងចុងសមុទ្រនៅទីឆ្ងាយផង
6ទ្រង់បានតាំងអស់ទាំងភ្នំឲ្យមាំមួន ដោយឥទ្ធិឫទ្ធិនៃទ្រង់
ទ្រង់ក្រវាត់ដោយឫទ្ធានុភាព
7ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹង
ព្រមទាំងសូរសន្ធឹកនៃរលក
នឹងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង
8ឯពួកអ្នកដែលនៅទីឆ្ងាយបំផុត
គេក៏ខ្លាចដោយការអស្ចារ្យរបស់ទ្រង់
ទ្រង់បណ្តាលឲ្យពេលព្រលឹមស្រាង
នឹងពេលល្ងាចព្រលប់ បានអរសប្បាយផងគ្នា
9ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី
ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង
ដោយទន្លេនៃព្រះមានទឹកពេញ
រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដីយ៉ាងនោះ
10ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរ
ក៏ពង្រាបអាចម៍បំណះ
ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក
11ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយ
សេចក្ដីសប្បុរសនៃទ្រង់វិលឃួប
ហើយអស់ទាំងផ្លូវទ្រង់ក៏ស្រក់ជាសេចក្ដីបរិបូរ
12នោះក៏ស្រក់មកលើដីឃ្វាលសត្វនៅទីរហោស្ថាន
ហើយអស់ទាំងទួលក៏ព័ទ្ធដោយសេចក្ដីអំណរដែរ
13អស់ទាំងដីឃ្វាលសត្វបានប្រដាប់ដោយហ្វូងចៀម
ឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញ
ទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 65: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.