ទំនុកដំកើង 79
79
ទំនុករបស់អេសាភ។
1ឱព្រះអង្គអើយ ពួកសាសន៍ដទៃ
បានចូលរុករានក្នុងមរដកទ្រង់ហើយ
គេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់
ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម
2គេបានប្រគល់ខ្មោចនៃពួកអ្នកបំរើទ្រង់
ទុកជាអាហារដល់សត្វហើរលើអាកាស
នឹងសាច់នៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ដល់សត្វនៅផែនដី
3គេបានកំចាយឈាមរបស់អ្នកទាំងនោះ
ដូចជាទឹកនៅជុំវិញក្រុងយេរូសាឡិម
ឥតមានអ្នកណាកប់ខ្មោចឡើយ
4យើងខ្ញុំបានត្រឡប់ជាទីដៀលត្មះដល់ពួកអ្នកជិតខាង
ហើយជាទីស្អប់ខ្ពើម
នឹងជាទីសើចឡកដល់ពួកអស់អ្នកដែលនៅជុំវិញផង
5ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត
តើទ្រង់នឹងមានសេចក្ដីខ្ញាល់ជានិច្ចឬអី
តើសេចក្ដីប្រចណ្ឌនៃទ្រង់នឹងឆេះដូចជាភ្លើងឬ
6សូមចាក់សេចក្ដីក្រោធរបស់ទ្រង់ទៅលើសាសន៍ដទៃ
ដែលមិនស្គាល់ទ្រង់
ហើយលើអស់ទាំងនគរដែលមិនអំពាវនាវ
ដល់ព្រះនាមទ្រង់វិញ
7ដ្បិតគេបានស៊ីបង្ហិនពួកយ៉ាកុប
ព្រមទាំងបំផ្លាញទីលំនៅរបស់គេហើយ
8សូមកុំនឹកចាំពីការទុច្ចរិតដែលយើងខ្ញុំធ្វើពីដើមឡើយ
សូមឲ្យសេចក្ដីសប្បុរសទ្រង់ មកប្រោសយើងខ្ញុំ
ជាប្រញាប់វិញ
ដ្បិតយើងខ្ញុំបានត្រឡប់ជាទាបថោកណាស់
9ឱព្រះដ៏ជួយសង្រ្គោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំ
ដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់
សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាប
របស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់
10តើគួរគប្បីឲ្យពួកសាសន៍ដទៃប្រមាថសួរថា
ព្រះរបស់គេនៅឯណាឬអី
សូមឲ្យការសងសឹកចំពោះឈាមនៃពួកអ្នកបំរើទ្រង់
ដែលត្រូវកំចាយនោះ បានស្គាល់ច្បាស់
នៅកណ្តាលពួកសាសន៍ដទៃ ឲ្យយើងខ្ញុំបានឃើញផង
11សូមឲ្យដំងូររបស់ពួកឈ្លើយបានឮមកដល់ទ្រង់
ហើយដោយព្រះហស្តដ៏មានព្រះចេស្តារបស់ទ្រង់
នោះសូមជួយទំនុកបំរុង
ដល់អស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់ផង
12ឱព្រះអម្ចាស់អើយ
ឯការដែលពួកអ្នកជិតខាងយើងខ្ញុំ
បានត្មះតិះដៀលដល់ទ្រង់
នោះសូមសងទៅលើទ្រូងគេ១ជា៧វិញ
13យ៉ាងនោះ យើងខ្ញុំ ជារាស្ត្ររបស់ទ្រង់
ហើយជាហ្វូងចៀមនៅទីគង្វាលទ្រង់
យើងខ្ញុំនឹងអរព្រះគុណដល់ទ្រង់ជាដរាបតទៅ
យើងខ្ញុំនឹងសំដែងសេចក្ដីសរសើររបស់ទ្រង់
នៅអស់ទាំងដំណតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 79: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.
ទំនុកដំកើង 79
79
ទំនុករបស់អេសាភ។
1ឱព្រះអង្គអើយ ពួកសាសន៍ដទៃ
បានចូលរុករានក្នុងមរដកទ្រង់ហើយ
គេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់
ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម
2គេបានប្រគល់ខ្មោចនៃពួកអ្នកបំរើទ្រង់
ទុកជាអាហារដល់សត្វហើរលើអាកាស
នឹងសាច់នៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ដល់សត្វនៅផែនដី
3គេបានកំចាយឈាមរបស់អ្នកទាំងនោះ
ដូចជាទឹកនៅជុំវិញក្រុងយេរូសាឡិម
ឥតមានអ្នកណាកប់ខ្មោចឡើយ
4យើងខ្ញុំបានត្រឡប់ជាទីដៀលត្មះដល់ពួកអ្នកជិតខាង
ហើយជាទីស្អប់ខ្ពើម
នឹងជាទីសើចឡកដល់ពួកអស់អ្នកដែលនៅជុំវិញផង
5ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត
តើទ្រង់នឹងមានសេចក្ដីខ្ញាល់ជានិច្ចឬអី
តើសេចក្ដីប្រចណ្ឌនៃទ្រង់នឹងឆេះដូចជាភ្លើងឬ
6សូមចាក់សេចក្ដីក្រោធរបស់ទ្រង់ទៅលើសាសន៍ដទៃ
ដែលមិនស្គាល់ទ្រង់
ហើយលើអស់ទាំងនគរដែលមិនអំពាវនាវ
ដល់ព្រះនាមទ្រង់វិញ
7ដ្បិតគេបានស៊ីបង្ហិនពួកយ៉ាកុប
ព្រមទាំងបំផ្លាញទីលំនៅរបស់គេហើយ
8សូមកុំនឹកចាំពីការទុច្ចរិតដែលយើងខ្ញុំធ្វើពីដើមឡើយ
សូមឲ្យសេចក្ដីសប្បុរសទ្រង់ មកប្រោសយើងខ្ញុំ
ជាប្រញាប់វិញ
ដ្បិតយើងខ្ញុំបានត្រឡប់ជាទាបថោកណាស់
9ឱព្រះដ៏ជួយសង្រ្គោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំ
ដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់
សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាប
របស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់
10តើគួរគប្បីឲ្យពួកសាសន៍ដទៃប្រមាថសួរថា
ព្រះរបស់គេនៅឯណាឬអី
សូមឲ្យការសងសឹកចំពោះឈាមនៃពួកអ្នកបំរើទ្រង់
ដែលត្រូវកំចាយនោះ បានស្គាល់ច្បាស់
នៅកណ្តាលពួកសាសន៍ដទៃ ឲ្យយើងខ្ញុំបានឃើញផង
11សូមឲ្យដំងូររបស់ពួកឈ្លើយបានឮមកដល់ទ្រង់
ហើយដោយព្រះហស្តដ៏មានព្រះចេស្តារបស់ទ្រង់
នោះសូមជួយទំនុកបំរុង
ដល់អស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់ផង
12ឱព្រះអម្ចាស់អើយ
ឯការដែលពួកអ្នកជិតខាងយើងខ្ញុំ
បានត្មះតិះដៀលដល់ទ្រង់
នោះសូមសងទៅលើទ្រូងគេ១ជា៧វិញ
13យ៉ាងនោះ យើងខ្ញុំ ជារាស្ត្ររបស់ទ្រង់
ហើយជាហ្វូងចៀមនៅទីគង្វាលទ្រង់
យើងខ្ញុំនឹងអរព្រះគុណដល់ទ្រង់ជាដរាបតទៅ
យើងខ្ញុំនឹងសំដែងសេចក្ដីសរសើររបស់ទ្រង់
នៅអស់ទាំងដំណតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.