ទំនុកដំកើង 84
84
ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។
1ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ
អស់ទាំងទីដែលទ្រង់ស្ថិតនៅ
នោះគួរស្រឡាញ់ណាស់ហ្ន៎
2ព្រលឹងទូលបង្គំរឭក
អើ ក៏កន្លេងចិត្ត ដោយនឹកដល់ទីលាននៃព្រះយេហូវ៉ា
ចិត្ត នឹងសាច់ឈាមទូលបង្គំ
ស្រែកអាល័យដល់ព្រះដ៏មានព្រះជន្មរស់នៅ
3ឱព្រះយេហូវ៉ានៃពួកពលបរិវារ ដែលជាមហាក្សត្រ
ហើយជាព្រះនៃទូលបង្គំអើយ
ទោះទាំងចាបក៏រកទីនៅបាន
ហើយសត្វត្រចៀកកាំ ក៏បានសំបុកសំរាប់ខ្លួន
ជាកន្លែងដែលដាក់កូនបានដែរ
គឺជាអាសនានៃទ្រង់
4មានពរហើយ អស់អ្នកណាដែលអាស្រ័យនៅ
ក្នុងដំណាក់ទ្រង់
គេនឹងចេះតែសរសើរដល់ទ្រង់ជានិច្ច។ –បង្អង់
5៙ មានពរហើយ មនុស្សណាដែលយកទ្រង់ជាកំឡាំង
របស់ខ្លួន
ជាអ្នកដែលមានគ្រប់ទាំងផ្លូវរៀបចំក្នុងចិត្តហើយ
6កាលណាអ្នកនោះដើរកាត់ច្រកនៃសេចក្ដីយំសោក
ក៏ធ្វើឲ្យច្រកនោះត្រឡប់ទៅជាទីមានក្បាលទឹកហូរ
អើ ទឹកភ្លៀងក៏គ្របដោយពរដែរ
7ពួកនោះដើរទៅទាំងមានកំឡាំងខ្លាំងឡើងបណ្តើរ
គ្រប់គ្នាក៏លេចមកនៅចំពោះព្រះ ត្រង់ស៊ីយ៉ូន
8ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
សូមស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ
ឱព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ បង្អង់
9៙ ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទ្រង់ទតមក
សូមមើលចំមុខរបស់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
10ដ្បិត១ថ្ងៃនៅក្នុងព្រះលាននៃទ្រង់
នោះវិសេសជាង១ពាន់ថ្ងៃណាទៀត
ទូលបង្គំស៊ូធ្វើជាអ្នកឆ្មាំទ្វារ
នៅក្នុងដំណាក់របស់ព្រះនៃទូលបង្គំ
ជាជាងនៅក្នុងលំនៅនៃសេចក្ដីអាក្រក់
11ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់ជាព្រះអាទិត្យ
ហើយជាខែល
ព្រះយេហូវ៉ាទ្រង់នឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស
ទ្រង់នឹងមិនសំចៃទុករបស់ល្អអ្វី
ដល់ពួកអ្នកដែលដើរដោយទៀងត្រង់ឡើយ
12ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ
មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 84: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.