ទំនុកដំកើង 93
93
1ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង
ទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តម
ព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គ ដោយតេជានុភាព
ព្រមទាំងក្រវាត់អង្គ ដោយសេចក្ដីនោះដែរ
ឯលោកីយនោះបានតាំងមាំមួន នឹងរង្គើមិនបានឡើយ
2បល្ល័ង្កទ្រង់បានតាំងនៅ ចាប់តាំងពីចាស់បូរាណ
គឺមានទ្រង់តាំងតែពីអស់កល្បរៀងមក
3ឱព្រះយេហូវ៉ាអើយ អស់ទាំងជំនន់បានជន់ឡើងជាធំ
ជំនន់ទាំងប៉ុន្មានបានបន្លឺសំឡេងឡើង
ជំនន់ទាំងនោះបានកំរើកឡើងជារលកផ្ទប់ច្រាំង
4ព្រះយេហូវ៉ាដ៏គង់នៅស្ថានខ្ពស់ ទ្រង់មានឫទ្ធិ
ជាជាងសូរគ្រាំគ្រេងនៃទឹកធំ
គឺជាងរលកគំហុកនៃសមុទ្រផង
5ឱព្រះយេហូវ៉ាអើយ អស់ទាំងសេចក្ដីបន្ទាល់របស់ទ្រង់
សុទ្ធតែពិតប្រាកដ
សេចក្ដីបរិសុទ្ធសំណំនៅដំណាក់ទ្រង់
នៅអស់កល្បតទៅផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 93: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.