ទំនុកដំកើង 95
95
1មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា
ចូរយើងឡើងសំឡេងដោយអំណរ
ដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង
2ចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណ
ចូរយើងឡើងសំឡេងថ្វាយទ្រង់ ដោយទំនុកដំកើងចុះ
3ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ
ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ
4អស់ទាំងទីជំរៅនៃផែនដីនៅក្នុងព្រះហស្តទ្រង់
ហើយកំពូលភ្នំទាំងប៉ុន្មាន សុទ្ធតែជារបស់ផងទ្រង់ដែរ
5សមុទ្រជារបស់ផងទ្រង់ គឺទ្រង់ដែលបានបង្កើតមក
ហើយគឺព្រះហស្តទ្រង់ដែលបានសូនធ្វើដីគោក
6មកចុះ ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នា
ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា
ជាព្រះដ៏បង្កើតយើងខ្ញុំ
7ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ
យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់
គឺជារាស្ត្រដែលនៅក្នុងព្រះហស្តទ្រង់
នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់
8នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលនៅត្រង់មេរីបា
ឬដូចកាលថ្ងៃនៅត្រង់ម៉ាសា ក្នុងទីរហោស្ថាននោះឡើយ
9ជាគ្រាដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ
ព្រមទាំងលអញមើល ហើយបានឃើញការរបស់អញ
10អញមានចិត្តជិនទ្រាន់នឹងមនុស្សដំណនោះអស់៤០ឆ្នាំ
ហើយក៏ថា
នេះជាបណ្តាមនុស្សដែលតែងតែមានចិត្តវង្វេង
ឥតដែលស្គាល់ផ្លូវរបស់អញឡើយ
11ដូច្នេះ អញបានស្បថ ដោយសេចក្ដីក្រោធរបស់អញថា
វារាល់គ្នានឹងមិនដែលចូលមកក្នុងសេចក្ដីសំរាក
របស់អញឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 95: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.