ទីតុស 3
3
1ចូររំឭកគេ ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួកមានអំណាចទាំងអស់ ព្រមទាំងស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ 2មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង 3ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្ដីប៉ងប្រាថ្នា នឹងសេចក្ដីសំរើបផ្សេងៗ ទាំងរស់នៅដោយសេចក្ដីគំរក់ នឹងសេចក្ដីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ 4តែកាលសេចក្ដីសប្បុរសរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងសេចក្ដីស្រឡាញ់របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ 5នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ 6ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង 7ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច 8ពាក្យនេះគួរជឿ ហើយខ្ញុំចង់បញ្ជាក់អ្នក ពីសេចក្ដីទាំងនេះឲ្យច្បាស់ ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត នោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស 9ប៉ុន្តែ ចូរចៀសវាងពីសេចក្ដីដេញដោលយ៉ាងល្ងីល្ងើ នឹងពីរឿងពង្សាវតារ ហើយពីសេចក្ដីឈ្លោះប្រកែក នឹងសេចក្ដីជជែកពីក្រិត្យវិន័យចេញទៅ ដ្បិតសេចក្ដីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់ 10ឯមនុស្សណាដែលបង្កើតបក្សពួក នោះត្រូវកាត់គេចោលចេញ ក្នុងពេលក្រោយដែលទូន្មានប្រដៅគេម្តងពីរហើយ 11ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាបព្រមទាំងកាត់ទោសខ្លួនគេផង។
12កាលណាខ្ញុំចាត់អ្នកអើតេម៉ាស ឬអ្នកទីឃីកុសមកឯអ្នក នោះត្រូវខំប្រឹងទៅឯខ្ញុំនៅក្រុងនីកូប៉ូលផង ដ្បិតខ្ញុំបានសំរេចនឹងនៅទីនោះ ក្នុងរដូវរងានេះ 13ចូរខំជួយដំណើរឲ្យលោកសេន៉ាស ជាស្មាក្តី នឹងអ្នកអ័ប៉ុឡូស ឲ្យបានទៅខាងមុខ ដើម្បីមិនឲ្យខ្វះខាតអ្វីឡើយ 14ហើយត្រូវឲ្យពួកយើងហាត់ធ្វើការល្អឲ្យអស់ពីចិត្ត សំរាប់បំពេញកិច្ចដែលខ្វះខាត ដើម្បីកុំឲ្យគេនៅតែឥតផលប្រយោជន៍នោះឡើយ។
15ពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេសូមជំរាបសួរមកអ្នក សូមឲ្យអ្នកជំរាបសួរ ដល់ពួកអ្នកដែលស្រឡាញ់យើងខ្ញុំ ក្នុងសេចក្ដីជំនឿផង។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
ទើបបានជ្រើសរើសហើយ៖
ទីតុស 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: