យ៉ះយ៉ា 16
16
1ខ្ញុំនិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្ដងាកចេញពីជំនឿ។ 2គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា ខ្លួនគោរពបម្រើអុលឡោះ។ 3គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់អុលឡោះជាបិតា ហើយក៏មិនស្គាល់ខ្ញុំផង។ 4ខ្ញុំបាននិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។
កិច្ចការរបស់រសអុលឡោះ
5«ឥឡូវនេះ ខ្ញុំទៅឯអុលឡោះដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា“តើអ្នកអញ្ជើញទៅណា”ឡើយ។ 6ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្ដខ្លាំងណាស់។ 7ប៉ុន្ដែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ម្ចាស់ដ៏ជួយការពារមិនមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់រសអុលឡោះឲ្យមករកអ្នករាល់គ្នា។ 8កាលណារសអុលឡោះមកដល់ ទ្រង់នឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប អំពីសេចក្ដីសុចរិត និងអំពីការកាត់ទោស។ 9គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ 10អំពីសេចក្ដីសុចរិតព្រោះខ្ញុំទៅឯអុលឡោះជាបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ 11អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះបានទទួលទោសរួចហើយ។
12ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។ 13កាលណារសអុលឡោះជារសនៃសេចក្ដីពិតមកដល់ ទ្រង់នឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ជំពូក ដ្បិតសេចក្ដីផ្សេងៗដែលរសអុលឡោះថ្លែង មិនចេញមកពីរសអុលឡោះផ្ទាល់ទេ គឺទ្រង់ថ្លែងតែសេចក្ដីណាដែលទ្រង់ឮ ព្រមទាំងថ្លែងឲ្យអ្នករាល់គ្នាដឹង អំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។ 14រសអុលឡោះនឹងសំដែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះរសអុលឡោះទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ 15អ្វីៗដែលអុលឡោះជាបិតាមានទាំងប៉ុន្មានសុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា រសអុលឡោះទទួលសេចក្ដីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។
ទុក្ខព្រួយនឹងប្រែទៅជាអំណរសប្បាយ
16«បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ 17សិស្សខ្លះសួរគ្នាថា៖ «អ៊ីសាមានប្រសាសន៍ថា “បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ”ហើយថា “ខ្ញុំនឹងទៅឯអុលឡោះជាបិតា”តើអ៊ីសាចង់មានប្រសាសន៍អំពីអ្វី?»។ 18គេសួរគ្នាទៀតថា៖ «អ៊ីសាមានប្រសាសន៍ថា “បន្ដិចទៀត”នោះ តើតួនចង់មានប្រសាសន៍អំពីអ្វី យើងមិនយល់សោះ!»។
19អ៊ីសាជ្រាបថាគេចង់សួរគាត់ ទើបគាត់មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថាបន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ។ 20ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្ដែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ 21ពេលស្ដ្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្ដណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សំរាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ដ ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។ 22អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដ ប៉ុន្ដែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ដ ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្ដអ្នករាល់គ្នាបានឡើយ។ 23នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាសូមអុលឡោះជាបិតាក្នុងនាមខ្ញុំ អុលឡោះមុខជាប្រទានឲ្យអ្នករាល់គ្នាមិនខាន។ 24មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានសូមអ្វីក្នុងនាមខ្ញុំទេ ចូរសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។
ណាពីអ៊ីសាមានជ័យជំនះ
25«ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្ដិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីអុលឡោះជាបិតាមិនប្រើប្រស្នាទៀតទេ។ 26នៅគ្រានោះ កាលណាអ្នករាល់គ្នាសូមអ្វីៗពីអុលឡោះជាបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរអុលឡោះឲ្យអ្នករាល់គ្នាឡើយ 27ដ្បិតអុលឡោះជាបិតាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីអុលឡោះមក។ 28ខ្ញុំបានចេញពីអុលឡោះជាបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯអុលឡោះជាបិតាវិញ»។
29ពួកសិស្សជម្រាបអ៊ីសាថា៖ «ឥឡូវនេះ តួនមានប្រសាសន៍យ៉ាងច្បាស់ៗមកយើងខ្ញុំ ហើយតួនមិនប្រើប្រស្នាទៀតទេ។ 30ឥឡូវនេះ យើងខ្ញុំដឹងថាតួនឈ្វេងយល់គ្រប់សេចក្ដីទាំងអស់ មិនបាច់មាននរណាសួរតួនឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំជឿថា តួនចេញមកពីអុលឡោះមែន»។ 31អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ឥឡូវនេះអ្នករាល់គ្នាជឿមែនឬ! 32ប៉ុន្ដែពេលកំណត់មកដល់គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឲ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានអុលឡោះជាបិតានៅជាមួយខ្ញុំ។ 33ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្ដែចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
ទើបបានជ្រើសរើសហើយ៖
យ៉ះយ៉ា 16: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: