លូកា 14
14
ណាពីអ៊ីសាប្រោសអ្នកជំងឺម្នាក់ឲ្យជានៅថ្ងៃជំអាត់
1មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាទៅពិសាអាហារនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលអ៊ីសា។ 2មានបុរសម្នាក់កើតទាច ឈរនៅមុខអ៊ីសា។ 3អ៊ីសាសួរទៅពួកបណ្ឌិតខាងហ៊ូកុំ និងពួកខាងគណៈផារីស៊ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឲ្យបានជា នៅថ្ងៃជំអាត់ឬទេ?»។ 4គេនៅស្ងៀមទាំងអស់គ្នា អ៊ីសាហៅអ្នកជំងឺមក ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ត្រឡប់ទៅវិញ។ 5បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃជំអាត់ក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។ 6គេពុំអាចឆ្លើយតបនឹងអ៊ីសាអំពីសេចក្ដីទាំងនេះបានឡើយ។
កុំចង់បានកន្លែងកិត្ដិយស
7អ៊ីសាសង្កេតឃើញភ្ញៀវៗ ចេះតែរើសកន្លែងកិត្ដិយសអង្គុយ អ៊ីសាក៏មានប្រសាសន៍ជាប្រស្នាទៅគេថា៖ 8«បើមានគេអញ្ជើញអ្នកទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុក សម្រាប់ភ្ញៀវកិត្ដិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។ 9ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្ដិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះអ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ 10ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្ដិយសនៅចំពោះមុខភ្ញៀវទាំងអស់ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ 11អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ
12បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅកាន់អ្នកដែលបានអញ្ជើញគាត់ មកពិសាអាហារនោះថា៖ «កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្ដី ល្ងាចក្ដី កុំអញ្ជើញមិត្ដភក្ដិ បងប្អូន ញាតិសន្ដានរបស់អ្នក ឬអ្នកជិតខាង ដែលមានសម្បត្តិស្ដុកស្ដម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។ 13ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។ 14ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺអុលឡោះវិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
ប្រស្នាស្ដីអំពីអ្នកក្រីក្រជប់លៀងជំនួសភ្ញៀវ
15ក្រោយបានឮពាក្យទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយអ៊ីសា ជម្រាបអ៊ីសាថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងនគររបស់អុលឡោះ អ្នកនោះប្រាកដជាមានសុភមង្គលហើយ!»។
16អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។ 17លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។ 18ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចំការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្ដាអភ័យទោសឲ្យខ្ញុំផង”។ 19ម្នាក់និយាយថា “ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកលមើល សូមមេត្ដាអភ័យទោសឲ្យខ្ញុំផង”។ 20ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ”។ 21អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបម្រើថា “ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក”។ 22បន្ដិចក្រោយមក អ្នកបម្រើជម្រាបចៅហ្វាយវិញថា “លោក! ខ្ញុំបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។ 23ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឲ្យចូលមកពេញផ្ទះខ្ញុំ។ 24ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!”»។
អំពីរបៀបដែលត្រូវតាមណាពីអ៊ីសា
25មានមហាជនជាច្រើនធ្វើដំណើរជាមួយអ៊ីសា។ អ៊ីសាបែរមុខទៅរកគេ ហើយមានប្រសាសន៍ថា៖ 26«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ 27អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។
28ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឲ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា 29ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកឲ្យមិនខាន។ 30គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។
31ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយទត ស្តេចត្រូវគិតគូរជាមុនសិនថា បើស្តេចមានទ័ពមួយម៉ឺន តើស្តេចអាចតទល់នឹងបច្ចាមិត្ដដែលមានគ្នាពីរម៉ឺនបានឬយ៉ាងណា 32បើឃើញថាមិនអាចតទល់បានទេ នោះស្តេចនឹងចាត់ទូតឲ្យទៅសុំចរចារកសន្ដិភាព ក្នុងពេលដែលស្ដេចម្នាក់ទៀតនៅឆ្ងាយនៅឡើយ។
33ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ»។
កុំឲ្យបាត់ជាតិប្រៃ
34«អំបិលជារបស់មួយសំខាន់ណាស់។ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើធ្វើម្ដេចនឹងឲ្យវាប្រៃវិញបាន?។ 35វាគ្មានសារប្រយោជន៍អ្វីទៀតទេ ទោះបីយកទៅលាយដី ឬលាយជីក៏មិនកើតដែរ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
ទើបបានជ្រើសរើសហើយ៖
លូកា 14: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: