អ៊ីព្លេសនាំអ៊ីសាទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញ នគរទាំងប៉ុន្មាននៅលើផែនដីឲ្យអ៊ីសាឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ អ៊ីព្លេសហ្សៃតនជម្រាបអ៊ីសាថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះឲ្យអ្នក ដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំ ខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បានស្រេចតែនឹងចិត្ដខ្ញុំ។ ដូច្នេះ ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ សម្បត្តិទាំងនោះនឹងបានជារបស់អ្នកហើយ»។ អ៊ីសាឆ្លើយទៅវិញថា៖ «ក្នុងគីតាបមានចែងថា “អ្នកត្រូវតែថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក និងគោរពបម្រើតែទ្រង់ប៉ុណ្ណោះ” »។
អាន លូកា 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 4:5-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ