១ របាក្សត្រ 26
26
ពួកឆ្មាំទ្វារ
1ឯផ្នែករបស់ពួកឆ្មាំទ្វារ គឺក្នុងពួកកូនចៅកូរេ មានមសេលេមា ជាកូនកូរេ ក្នុងវង្សារបស់អេសាភ 2ហើយកូនរបស់មសេលេមា គឺសាការី ជាកូនច្បង យេឌីអែល ជាកូនទីពីរ សេបាឌាទីបី យ៉ាតនាលទីបួន 3អេឡាំទីប្រាំ យ៉ូហាណានទីប្រាំមួយ និងអេលីយ៉ូណាយទីប្រាំពីរ។ 4ឯកូនរបស់អូបិឌ-អេដុម គឺសេម៉ាយ៉ា ជាកូនច្បង យ៉ូសាបាឌ ជាកូនទីពីរ យ៉ូអាទីបី សាកើរទីបួន នេថានេលទីប្រាំ 5អាំមាលទីប្រាំមួយ អ៊ីសាខារទីប្រាំពីរ និងពេអ៊ូលថាយទីប្រាំបី ដ្បិតព្រះបានប្រទានពរដល់លោក។ 6សេម៉ាយ៉ា ជាកូនរបស់អូបិឌ-អេដុម ក៏មានកូនដែរ អ្នកទាំងនោះបានត្រួតត្រាលើវង្សរបស់ឪពុកគេ ដ្បិតគេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន។ 7ឯកូនរបស់សេម៉ាយ៉ា គឺអូតនី រេផែល អូបិឌ អែលសាបាឌ និងបងប្អូនគេ ដែលជាមនុស្សក្លាហាន គឺអេលីហ៊ូវ និងសេម៉ាគា។ 8អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដុម ពួកគេ កូនចៅ និងបងប្អូនគេ សុទ្ធតែជាមនុស្សមានកម្លាំងជំនាញក្នុងការងារ មានហុកសិបពីរនាក់ ដែលកើតពីអូបិឌ-អេដុម។ 9ឯមសេលេមា គាត់មានកូន និងបងប្អូនដប់ប្រាំបីនាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន 10ហើយហូសា ក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង ក៏ឪពុកបានតាំងឲ្យធ្វើជាមេដែរ)។ 11ហ៊ីលគីយ៉ា ជាកូនទីពីរ ថេបាលយ៉ាទីបី សាការីទីបួន ឯកូនចៅ និងបងប្អូនរបស់ហូសាទាំងអស់មានដប់បីនាក់។
12ក្នុងចំណោមអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារមានវេនតគ្នា ព្រមទាំងពួកមេ ដែលមានការងារ ដូចជាបងប្អូនគេដែរ ដើម្បីរក្សាក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ 13គេចាប់ឆ្នោតទាំងតូចទាំងធំ តាមវង្សរបស់ឪពុកគេ ឲ្យបានទ្វារនីមួយៗ។ 14ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវនៅទ្វារខាងជើង។ 15ឯឆ្នោតរបស់អូបិឌ-អេដុម ត្រូវនៅទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង។ 16ឆ្នោតរបស់ស៊ូភីម និងហូសា ត្រូវនៅទ្វារខាងលិច និងទ្វារសាលេគែត ត្រង់ផ្លូវដែលឡើង ឲ្យគ្រប់គ្នាបានចាំយាមទល់មុខគ្នា។ 17ឯខាងកើត មានពួកលេវីប្រាំមួយនាក់រាល់ថ្ងៃ ខាងជើងមានបួននាក់រាល់ថ្ងៃ ខាងត្បូងមានបួននាក់រាល់ថ្ងៃ ហើយនៅយាមឃ្លាំងមានពីរក្រុម គឺមួយក្រុមពីរនាក់។ 18ឯទីលានខាងលិច មានបួននាក់យាមនៅតាមផ្លូវ ហើយពីរនាក់យាមនៅត្រង់ទីលាននោះ។ 19នេះហើយជាវេនរបស់ពួកឆ្មាំទ្វារ ក្នុងចំណោមកូនចៅកូរេ និងកូនចៅម្រ៉ារី។
ឃ្លាំងរាជទ្រព្យ ការិយាល័យ និងទីជំនុំជម្រះក្ដី
20ក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិនៃព្រះដំណាក់ និងឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន។ 21កូនចៅរបស់ឡាអាដាន ជាពួកគើសុន ពួកគេជាមេលើវង្សរបស់ឪពុកគេរៀងខ្លួន កូនចៅឡាអាដាននៃពួកគើសុន មានដូចជា យីអែលី។
22ឯកូនរបស់យីអែលី គឺសេថាម និងយ៉ូអែលជាប្អូន គេត្រួតលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះយេហូវ៉ា។ 23ក្នុងចំណោមពួកអាំរ៉ាម ពួកយីតសារ ពួកហេប្រុន និងពួកអ៊ូស៊ាល 24ព្រមទាំងសេបួល ជាកូនគើសុន ដែលជាកូនរបស់លោកម៉ូសេ នោះសុទ្ធតែជាអ្នកត្រួតលើទ្រព្យសម្បត្តិទាំងអស់។ 25ឯបងប្អូនគាត់ដែលកើតពីអេលាស៊ើរ គឺរេហាបយ៉ា ដែលបង្កើតយេសាយ៉ា យេសាយ៉ាបង្កើតយ៉ូរ៉ាម យ៉ូរ៉ាមបង្កើតសីកគ្រី សីកគ្រីបង្កើតសឡូមិត។ 26គឺសឡូមិតនេះ និងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលព្រះបាទដាវីឌ ព្រមទាំងមេលើពួកវង្សានុវង្ស មេលើទាហានមួយពាន់នាក់ មេលើមួយរយនាក់ និងពួកមេទ័ពធំបានថ្វាយ។ 27គឺជារបស់ដែលគេចាប់យកបានក្នុងចម្បាំង សម្រាប់នឹងជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ា 28ហើយក៏ជារបស់សាំយូអែល ជាហោរារបស់សូល ជាបុត្រគីស របស់អ័ប៊ីនើរ ជាកូននើរ និងរបស់យ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ។ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ សុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត និងបងប្អូនគាត់ទាំងអស់។
29ក្នុងចំណោមកូនចៅពួកយីតសារ មានកេណានា និងកូនចៅគាត់ ជាអ្នកមើលការខុសត្រូវខាងក្រៅ ត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម និងសុភា។ 30ក្នុងពួកហេប្រុន មានហាសាបយ៉ា និងបងប្អូនគាត់ ដែលសុទ្ធជាមនុស្សក្លាហាន ចំនួនមួយពាន់ប្រាំពីររយនាក់ គេជាអ្នកត្រួតត្រាលើពួកអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ទិសខាងលិច សម្រាប់កិច្ចការទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា និងសម្រាប់ការខាងស្តេចផង។ 31ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុន នៅគ្រប់តំណនៃវង្សរបស់ឪពុកគេ (នៅឆ្នាំទីសែសិបក្នុងរាជ្យដាវីឌ គេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត)។ 32ឯបងប្អូនយេរីយ៉ា ដែលសុទ្ធជាមនុស្សក្លាហាន មានចំនួនពីរពាន់ប្រាំពីររយនាក់ ជាមេលើវង្សឪពុកគេ ជាអ្នកដែលព្រះបាទដាវីឌបានតាំងឲ្យត្រួតត្រាលើពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង សម្រាប់គ្រប់ការរបស់ព្រះ និងការរបស់ស្តេចទាំងប៉ុន្មានផង។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 26: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: