១ កូរិនថូស ពាក្យលំនាំ
ពាក្យលំនាំ
ក្រុងកូរិនថូស៖ នៅជំនាន់លោកប៉ុល កូរិនថូសជាក្រុងមួយដ៏ធំ មានប្រជាជនប្រមាណប្រាំមួយសែននាក់។ ក្រុងនេះ មានកំពង់ផែពីរ មួយនៅកេងគ្រា មួយទៀតនៅលេសេ។ មានសំពៅជាច្រើនដឹកទំនិញចេញចូលមិនដាច់។ ប្រជាជនជាងពាក់កណ្ដាលជាអ្នកងារ។ នៅក្រុងកូរិនថូស មានមនុស្សគ្រប់ជាតិសាសន៍រស់លាយឡំគ្នា បណ្ដាលឲ្យក្រុងនេះមានឈ្មោះអាក្រក់ ហើយអ្នកក្រុងជាច្រើនប្រព្រឹត្ដអំពើប្រាសចាកសីលធម៌គ្រប់ប្រភេទ អ្នកក្រុងនោះក៏កាន់សាសនាប្លែកៗពីគ្នា តាមប្រពៃណីរៀងៗខ្លួនដែរ។ ជនជាតិក្រិកដែលមានអារ្យធម៌ខ្ពស់ ចូលចិត្ដស្ដាប់អ្នកប្រាជ្ញ និងទស្សនវិទូ ដែលមានសំនួនវោហារ ដ្បិតពួកគេយល់ថាគេអាចស្គាល់ព្រះ និងសង្គ្រោះខ្លួនឯងបានតាមការរិះគិតនៃប្រាជ្ញារបស់គេ។
លោកប៉ុលបានផ្សាយដំណឹងល្អនៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នំាកន្លះ គឺនៅគ.ស. ៥០-៥២ (កិច្ចការ ១៨.១-៨)។ គ្រីស្ទបរិស័ទភាគច្រើននៅក្រុងនោះសុទ្ធសឹងជាអ្នកក្រ និងជាអ្នកងារ (១ ករ. ១.២៦-២៨)។
លោកប៉ុលចាកចេញពីក្រុងកូរិនថូសឆ្ពោះទៅក្រុងអេភេសូរ។ ពេលនោះ មានគ្រីស្ទបរិស័ទជាតិយូដាម្នាក់ឈ្មោះអ័ប៉ូឡូស ជាអ្នកមានសំនួនវោហារ ក៏បានទៅផ្សាយដំណឹងល្អនៅក្រុងអេភេសូរ និងក្រុងកូរិនថូសដែរ (កិច្ចការ ១៨.២៤-២៨)។ គ្រីស្ទបរិស័ទនៅក្រុងកូរិនថូសបានបាក់បែកគ្នាជាបក្សជាពួកផ្សេងៗ ខ្លះកាន់តាមលោកអ័ប៉ូឡូស ខ្លះកាន់តាមលោកប៉ុល ខ្លះទៀតកាន់តាមលោកពេត្រុស (១ កូរិនថូស ១.១២)។ មានអ្នកផ្ទះនាងខ្លូអេ ទៅជម្រាបលោកប៉ុល អំពីការបាក់បែកគ្នានេះ។ លោកប៉ុលក៏ចាត់ធីម៉ូថេដែលជាសហការីមួយរូបរបស់លោក ឲ្យទៅក្រុងកូរិនថូស ដើម្បីប្រៀនប្រដៅគ្រីស្ទបរិស័ទនៅទីនោះ(១ កូរិនថូស ៤.១៧)។ ពួកគេបានសរសេរសំណួរផ្សេងៗផ្ញើទៅលោកប៉ុល តាមរយៈធីម៉ូថេ (១ កូរិនថូស ៧.១)។ នៅឆ្នំា៥៥-៥៦ លោកប៉ុលក៏សរសេរសំបុត្រមួយច្បាប់ឆ្លើយតបនឹងសំណួរទាំងនោះវិញ គឺ «សំបុត្រទីមួយផ្ញើជូនគ្រីស្ទបរិស័ទនៅក្រុងកូរិនថូស»។
ប៉ុន្ដែ គ្រីស្ទបរិស័ទនៅក្រុងកូរិនថូសនៅតែនាំគ្នាប្រព្រឹត្ដមិនសមរម្យ ដូច្នេះ លោកប៉ុលក៏សរសេរសំបុត្រមួយច្បាប់ទៀតទៅបន្ទោសអ្នកទាំងនោះយ៉ាងខ្លាំង (ប្រហែលជាជំពូក ១០-១៣ នៃសំបុត្រទី២)។ បន្ទាប់មក លោកប៉ុលបានចាត់លោកទីតុស ជាសហការីរបស់លោកឲ្យទៅចាត់ចែងប្រមូលប្រាក់ជំនួយនៅក្រុងកូរិនថូស រីឯលោកវិញ លោកទៅក្រុងត្រូអាស។ នៅគ.ស. ៥៦ ឬ ៥៧ កាលលោកប៉ុលស្នាក់នៅក្រុងត្រូអាស ទីតុសត្រឡប់ពីក្រុងកូរិនថូស ទាំងនាំដំណឹងផ្សេងៗពីគ្រីស្ទបរិស័ទនៅទីនោះមកជម្រាបលោក។ លោកសប្បាយចិត្ដក៏សរសេរសំបុត្រមួយច្បាប់ទៀតផ្ញើទៅគ្រីស្ទបរិស័ទនៅក្រុងកូរិនថូស (ជំពូក ១-៩ នៃសំបុត្រទី២)។
គោលសំខាន់ៗ
ក្នុងសំបុត្រទីមួយ លោកប៉ុលជួយដោះស្រាយបញ្ហាផ្សេងៗរបស់ក្រុមជំនុំនៅក្រុងកូរិនថូស គឺលោកបានអប់រំគ្រីស្ទបរិស័ទឲ្យរស់នៅដោយថ្លៃថ្នូរ តាមឋានៈរបស់ខ្លួនជាកូនរបស់ព្រះ។
១.អំពីការប្រកាន់បក្សពួកក្នុងក្រុមជំនុំ (១.១០-៤.២១)
បញ្ហានេះកើតមកពីជនជាតិក្រិកចូលចិត្ដយកប្រាជ្ញាមនុស្សលោកមករិះគិតអំពីព្រះគ្រីស្ទ តាមអារ្យធម៌របស់ពួកគេ។ លោកប៉ុលពន្យល់អំពីទំនាក់ទំនងរវាងជំនឿនឹងប្រាជ្ញាមនុស្សលោក។ ជំនឿរបស់គ្រីស្ទបរិស័ទមិនសំអាងលើការរិះគិតរបស់មនុស្សទេ ហើយក៏មិនមែនជាទ្រឹស្ដីដ៏ល្អប្រសើរដែរ។ ជំនឿនេះកើតមកពីព្រះវិញ្ញាណដែលបំភ្លឺចិត្ដគំនិតរបស់មនុស្ស ហើយនាំឲ្យមនុស្សចូលរួមជាមួយព្រះគ្រីស្ទដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។
២.បញ្ហាគ្រីស្ទបរិស័ទប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ (៦.១៨-២០)
គ្រីស្ទបរិស័ទប្ដឹងផ្ដល់គ្នា(៦.១-១១) ការទូន្មានរបៀបរស់នៅជាគូស្រករ ឬនៅលីវ (៧) បញ្ហាទាំងនេះកើតមកពីអារ្យធម៌របស់អ្នកក្រុងកូរិនថូស មានអ្នកខ្លះលើកតម្កើងប្រាជ្ញារបស់មនុស្សលោកខ្លាំងពេក ហើយមើលងាយរូបកាយមនុស្ស បណ្ដាលឲ្យគេប្រព្រឹត្ដអំពើថោកទាបតាមកាមគុណ។ មានអ្នកខ្លះមើលងាយរូបកាយតាមរបៀបផ្សេង គឺពួកគេកាន់សីលធម៌តឹងតែងពេក មិនព្រមឲ្យបុរសស្ដ្រីយកគ្នាជាប្ដីប្រពន្ធឡើយ។ លោកប៉ុលប្រៀនប្រដៅអំពីកិត្ដិយសរបស់រូបកាយដែលជាព្រះវិហារសម្រាប់ព្រះវិញ្ញាណគង់នៅ។
៣.បញ្ហាបរិភោគសាច់ដែលគេសែនរួចហើយ (៨.១-១១.១)
បញ្ហានេះកើតមកពីគ្រីស្ទបរិស័ទប្រាស្រ័យទាក់ទងជាមួយអ្នកកាន់សាសនាដទៃ។ នៅជំនាន់នោះ អ្នកកាន់សាសនាដទៃតែងយកសាច់ទៅសែនរូបសំណាកព្រះរបស់គេ។ តើគ្រីស្ទបរិស័ទមានសិទ្ធិបរិភោគសាច់ដែលគេសែនហើយនោះឬទេ?។ ត្រង់ចំណុចនេះ លោកប៉ុលប្រៀនប្រដៅគ្រីស្ទបរិស័ទឲ្យគោរពព្រះគ្រីស្ទជាព្រះសង្គ្រោះតែមួយគត់ និងជាព្រះអម្ចាស់លើអ្វីៗទាំងអស់ ហើយលោកក៏បានដាស់តឿនគេ ឲ្យគោរពសេរីភាពរបស់គ្រីស្ទបរិស័ទដែលមានជំនឿទន់ខ្សោយដែរ។
៤.របៀបរៀបរយក្នុងក្រុមជំនុំ (១១.២-១៤.៤០)
លោកប៉ុលបានបរិយាយអំពីសណ្ដាប់ធ្នាប់ដែលគ្រីស្ទបរិស័ទត្រូវប្រកាន់យក ក្នុងពេលប្រជុំរួមគ្នាថ្វាយបង្គំព្រះ ក្នុងរបៀបប្រើព្រះអំណោយទានរបស់ព្រះវិញ្ញាណ។ គ្រីស្ទបរិស័ទត្រូវប្រព្រឹត្ដគ្រប់កិច្ចការទាំងអស់ដោយចិត្ដស្រឡាញ់ ដើម្បីជាប្រយោជន៍រួម ក្នុងការកសាងព្រះកាយរបស់ព្រះគ្រីស្ទ។
៥.អំពីមនុស្សរស់ឡើងវិញ (១៥.១-៥៦)
តាមអារ្យធម៌ក្រិក គេយកវិញ្ញាណជាធំ គេមិនជឿថារូបកាយមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបានទេ។ លោកប៉ុលពន្យល់ថា ប្រសិនបើរូបកាយមនុស្សមិនរស់ឡើងវិញទេ ព្រះគ្រីស្ទក៏មិនរស់ឡើងវិញ ហើយជំនឿរបស់គ្រីស្ទបរិស័ទក៏ឥតបានការអ្វីដែរ។
ក្នុងសំបុត្រទីពីរ លោកប៉ុលបានរៀបរាប់អំពីទុក្ខលំបាកផ្សេងៗដែលលោកបានជួបប្រទះ នៅតំបន់ជុំវិញក្រុងអេភេសូរ (១.១-១១)។ ក្រោយមក លោកក៏បានពន្យល់អំពីមុខងារជាសាវក និងអំពីទុក្ខលំបាកផ្សេងៗដែលសាវកត្រូវឆ្លងកាត់ (១.១២-៧.១៦)។
លោកដាស់តឿនគ្រីស្ទបរិស័ទឲ្យមានចិត្ដទូលាយ ក្នុងការប្រមូលប្រាក់តង្វាយផ្ញើទៅជួយពួកបងប្អូននៅស្រុកយូដាដែលកំពុងខ្វះខាត (៨-៩)។
នៅទីបញ្ចប់លោកប៉ុលខំដោះសាខ្លួនចំពោះអ្នកមួលបង្កាច់លោក គឺលោកបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីមុខងាររបស់លោកជាសាវក។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: