១ យ៉ូហាន 2
2
ព្រះគ្រីស្ទជាទីពឹងរបស់យើង
1កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប។ ប៉ុន្ដែ ប្រសិនបើអ្នកណាធ្វើបាប នោះយើងមានព្រះដ៏ជួយការពារមួយអង្គ ដែលគង់នៅជាមួយព្រះវរបិតា គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត។ 2ព្រះអង្គជាតង្វាយលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះបាបរបស់យើងប៉ុណ្ណោះ គឺថែមទាំងលោះបាបមនុស្សលោកទាំងមូលផងដែរ។
3យើងដឹងថា យើងស្គាល់ព្រះអង្គដោយសារសេចក្ដីនេះ គឺដោយយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ។ 4អ្នកណាដែលពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះឡើយ 5តែអ្នកណាដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះប្រាកដជាសេចក្ដីស្រឡាញ់របស់ព្រះបានពេញខ្នាតនៅក្នុងអ្នកនោះ។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គ ដោយសារសេចក្ដីនេះ 6គឺអ្នកណាដែលពោលថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចព្រះអង្គដែរ។
បទបញ្ជាមួយថ្មី
7ពួកស្ងួនភ្ងាអើយ ខ្ញុំមិនសរសេរបទបញ្ជាថ្មីមកអ្នករាល់គ្នាទេ គឺជាបទបញ្ជាចាស់ដែលអ្នករាល់គ្នាមានតាំងពីដើមមក ឯបទបញ្ជាចាស់នោះ គឺជាព្រះបន្ទូលដែលអ្នករាល់គ្នាបានឮរួចមកហើយ។ 8ព្រមជាមួយគ្នានេះ បទបញ្ជាមួយថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នា ជាសេចក្ដីពិតនៅក្នុងព្រះអង្គ និងនៅក្នុងអ្នករាល់គ្នា ព្រោះសេចក្ដីងងឹតកំពុងតែបាត់ទៅ ហើយពន្លឺដ៏ពិតបានភ្លឺឡើងហើយ។ 9អ្នកណាដែលពោលថា ខ្លួននៅក្នុងពន្លឺ តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹតនៅឡើយ។ 10អ្នកណាស្រឡាញ់បងប្អូនរបស់ខ្លួន អ្នកនោះរស់នៅក្នុងពន្លឺ ហើយនៅក្នុងអ្នកនោះ គ្មានហេតុនឹងជំពប់ដួលឡើយ។ 11ប៉ុន្ដែ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត ហើយដើរនៅក្នុងសេចក្ដីងងឹត ក៏មិនដឹងជាខ្លួនកំពុងទៅឯណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។
12កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះព្រះអង្គបានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមព្រះអង្គ។ 13ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានឈ្នះមេកំណាចហើយ។ 14ក្មេងរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះវរបិតា។ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកមានកម្លាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមេកំណាចហើយ។ 15កុំស្រឡាញ់លោកីយ៍ ឬអ្វីៗនៅក្នុងលោកីយ៍នេះឡើយ បើអ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ 16ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។ 17លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
ពួកទទឹងនឹងព្រះគ្រីស្ទ
18ក្មេងរាល់គ្នាអើយ នេះជាពេលចុងក្រោយបង្អស់! ដូចអ្នករាល់គ្នាបានឮហើយថា ពួកទទឹងនឹងព្រះគ្រីស្ទកំពុងតែមក ហើយឥឡូវនេះ ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនបានមកហើយ។ ដូច្នេះ យើងដឹងថា នេះជាពេលចុងក្រោយបង្អស់ហើយ។ 19គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាគ្នាយើងមែន នោះនឹងបាននៅជាប់ជាមួយយើងហើយ។ ប៉ុន្ដែ ដែលគេបានចេញទៅ នោះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់គ្នាទេ។ 20ប៉ុន្ដែ អ្នករាល់គ្នាបានទទួលប្រេងតាំង ពីព្រះដ៏បរិសុទ្ធ ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។ 21ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺដោយព្រោះអ្នកបានស្គាល់សេចក្ដីពិតហើយ ហើយក៏ដឹងថា គ្មានពាក្យភូតភរណាកើតមកពីសេចក្ដីពិតឡើយ។ 22តើអ្នកណាជាអ្នកកុហក? គឺមានតែអ្នកដែលបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទប៉ុណ្ណោះ។ អ្នកណាដែលបដិសេធមិនព្រមទទួលស្គាល់ព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទ។ 23អ្នកដែលបដិសេធមិនទទួលស្គាល់ព្រះរាជបុត្រា អ្នកនោះគ្មានព្រះវរបិតាទេ ឯអ្នកណាដែលទទួលស្គាល់ព្រះរាជបុត្រា អ្នកនោះក៏មានព្រះវរបិតាដែរ។ 24ដូច្នេះ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមមក ស្ថិតនៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏នឹងនៅជាប់ក្នុងព្រះរាជបុត្រា និងក្នុងព្រះវរបិតាដែរ។ 25នេះហើយជាសេចក្ដីដែលព្រះអង្គបានសន្យាជាមួយយើង គឺជីវិតអស់កល្បជានិច្ច។
26ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ស្ដីអំពីអស់អ្នកដែលបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេង។ 27រីឯប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ នោះស្ថិតនៅជាប់ក្នុងអ្នករាល់គ្នា ហើយអ្នកមិនត្រូវការឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាឡើយ។ ប៉ុន្តែ ពេលប្រេងតាំងបង្រៀនពីគ្រប់ការទាំងអស់ដល់អ្នករាល់គ្នា នោះជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ចូរអ្នករាល់គ្នានៅជាប់ក្នុងព្រះអង្គ ដូចសេចក្ដីដែលបានបង្រៀនអ្នករាល់គ្នាចុះ។
28ឥឡូវនេះ កូនតូចៗអើយ ចូរនៅជាប់ក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក នោះយើងនឹងមានទំនុកចិត្ត ហើយមិនត្រូវខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ។
ពួកកូនរបស់ព្រះ
29ប្រសិនបើអ្នករាល់គ្នាដឹងថា ព្រះអង្គសុចរិត នោះអ្នកអាចនឹងប្រាកដថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នោះសុទ្ធតែបានកើតមកពីព្រះអង្គទាំងអស់។
ទើបបានជ្រើសរើសហើយ៖
១ យ៉ូហាន 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: