១ ពង្សាវតារក្សត្រ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរពង្សាវតារក្សត្រទី ១ មានកត់ត្រាប្រវត្តិសាស្ត្ររបស់កូនចៅអ៊ីស្រាអែលបន្តពីគម្ពីរសាំយូអែលទី ១ និង ទី ២។ នៅដើមដំបូង គម្ពីរនេះមានរៀបរាប់អំពីរាជ្យរបស់ព្រះបាទសាឡូម៉ូន និងស្តេចមួយចំនួនដែលស្នងរាជ្យព្រះបាទសាឡូម៉ូន។
នៅពេលដែលព្រះបាទដាវីឌមានវ័យចាស់ជរា ពុំអាចគ្រប់គ្រងលើកូនចៅអ៊ីស្រាអែលបានទៀត បុត្រពីរអង្គរបស់ស្តេចប្រជែងគ្នា ចង់ឡើងស្នងរាជ្យបិតា (១.១-២.១២)។ នៅទីបំផុត រាជសម្បត្តិបានទៅលើព្រះបាទសាឡូម៉ូន។ ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន គឺការសង់ព្រះវិហារ និងព្រះបរមរាជវាំង នៅក្រុងយេរូសាឡិម។ ប៉ុន្តែ នៅចុងបញ្ចប់ ព្រះបាទសាឡូម៉ូនបានបែកចិត្តចេញពីព្រះអម្ចាស់ ទៅថ្វាយបង្គំព្រះក្លែងក្លាយ (២.១៣-១១.៤៣)។ ពេលនោះ ព្រះអម្ចាស់បណ្តោយឲ្យអ៊ីស្រាអែលបែកស្រុកជាពីរ កុលសម្ព័ន្ធនានានៅប៉ែកខាងជើង ពុំព្រមចុះចូលនឹងអំណាចបុត្ររបស់ព្រះបាទសាឡូម៉ូនទេ ដូច្នេះ ពួកគេតែងតាំងស្តេចមួយអង្គឲ្យគ្រងរាជ្យលើពួកគេ ហើយដាក់ឈ្មោះនគររបស់ខ្លួនថា «រាជាណាចក្រអ៊ីស្រាអែល» ដែលក្រោយមកមានរាជធានីនៅក្រុងសាម៉ារី។ រីឯកុលសម្ព័ន្ធពីរទៀតដែលនៅខាងត្បូង គឺយូដា និងបេនយ៉ាមីន នៅស្មោះត្រង់នឹងរាជវង្សរបស់ព្រះបាទដាវីឌ ដាក់ឈ្មោះនគររបស់ខ្លួនថា «រាជាណាចក្រយូដា» ដែលមានរាជធានីនៅក្រុងយេរូសាឡិម (១២.១-១៤.២០)។ នគរទាំងពីរនេះស្ថិតនៅជានគរជិតខាងគ្នាអស់រយៈពេលប្រមាណពីរសតវត្សរ៍ ជួនកាលចងសម្ពន្ធមិត្តជាមួយគ្នា ជួនកាលច្បាំងគ្នា (១៤.២១-២២.៥៣)។
កណ្ឌគម្ពីរនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃភក្តីភាពរបស់ព្រះមហាក្សត្រចំពោះព្រះ។ ប្រសិនបើស្តេចស្មោះត្រង់នឹងព្រះ ស្រុកទេសក៏បានសុខសាន្តត្រាណ ចម្រុងចម្រើនដែរ។ ផ្ទុយទៅវិញ បើស្តេចបែកចិត្តចេញពីព្រះ ទៅគោរពថ្វាយបង្គំព្រះក្លែងក្លាយ នោះស្រុកទេសត្រូវជួបនឹងមហន្តរាយ។ ក្នុងអំឡុងពេលនោះ ព្រះបានចាត់ហោរាមួយចំនួន ឲ្យទៅរំឭកស្តេចអំពីមាគ៌ា និងក្រឹត្យវិន័យរបស់ព្រះអង្គ។ ក្នុងចំណោមហោរាទាំងនោះ លោកអេលីយ៉ាមានឈ្មោះល្បីជាងគេ (១៧-១៩, ២១)។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
១ ពង្សាវតារក្សត្រ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរពង្សាវតារក្សត្រទី ១ មានកត់ត្រាប្រវត្តិសាស្ត្ររបស់កូនចៅអ៊ីស្រាអែលបន្តពីគម្ពីរសាំយូអែលទី ១ និង ទី ២។ នៅដើមដំបូង គម្ពីរនេះមានរៀបរាប់អំពីរាជ្យរបស់ព្រះបាទសាឡូម៉ូន និងស្តេចមួយចំនួនដែលស្នងរាជ្យព្រះបាទសាឡូម៉ូន។
នៅពេលដែលព្រះបាទដាវីឌមានវ័យចាស់ជរា ពុំអាចគ្រប់គ្រងលើកូនចៅអ៊ីស្រាអែលបានទៀត បុត្រពីរអង្គរបស់ស្តេចប្រជែងគ្នា ចង់ឡើងស្នងរាជ្យបិតា (១.១-២.១២)។ នៅទីបំផុត រាជសម្បត្តិបានទៅលើព្រះបាទសាឡូម៉ូន។ ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន គឺការសង់ព្រះវិហារ និងព្រះបរមរាជវាំង នៅក្រុងយេរូសាឡិម។ ប៉ុន្តែ នៅចុងបញ្ចប់ ព្រះបាទសាឡូម៉ូនបានបែកចិត្តចេញពីព្រះអម្ចាស់ ទៅថ្វាយបង្គំព្រះក្លែងក្លាយ (២.១៣-១១.៤៣)។ ពេលនោះ ព្រះអម្ចាស់បណ្តោយឲ្យអ៊ីស្រាអែលបែកស្រុកជាពីរ កុលសម្ព័ន្ធនានានៅប៉ែកខាងជើង ពុំព្រមចុះចូលនឹងអំណាចបុត្ររបស់ព្រះបាទសាឡូម៉ូនទេ ដូច្នេះ ពួកគេតែងតាំងស្តេចមួយអង្គឲ្យគ្រងរាជ្យលើពួកគេ ហើយដាក់ឈ្មោះនគររបស់ខ្លួនថា «រាជាណាចក្រអ៊ីស្រាអែល» ដែលក្រោយមកមានរាជធានីនៅក្រុងសាម៉ារី។ រីឯកុលសម្ព័ន្ធពីរទៀតដែលនៅខាងត្បូង គឺយូដា និងបេនយ៉ាមីន នៅស្មោះត្រង់នឹងរាជវង្សរបស់ព្រះបាទដាវីឌ ដាក់ឈ្មោះនគររបស់ខ្លួនថា «រាជាណាចក្រយូដា» ដែលមានរាជធានីនៅក្រុងយេរូសាឡិម (១២.១-១៤.២០)។ នគរទាំងពីរនេះស្ថិតនៅជានគរជិតខាងគ្នាអស់រយៈពេលប្រមាណពីរសតវត្សរ៍ ជួនកាលចងសម្ពន្ធមិត្តជាមួយគ្នា ជួនកាលច្បាំងគ្នា (១៤.២១-២២.៥៣)។
កណ្ឌគម្ពីរនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃភក្តីភាពរបស់ព្រះមហាក្សត្រចំពោះព្រះ។ ប្រសិនបើស្តេចស្មោះត្រង់នឹងព្រះ ស្រុកទេសក៏បានសុខសាន្តត្រាណ ចម្រុងចម្រើនដែរ។ ផ្ទុយទៅវិញ បើស្តេចបែកចិត្តចេញពីព្រះ ទៅគោរពថ្វាយបង្គំព្រះក្លែងក្លាយ នោះស្រុកទេសត្រូវជួបនឹងមហន្តរាយ។ ក្នុងអំឡុងពេលនោះ ព្រះបានចាត់ហោរាមួយចំនួន ឲ្យទៅរំឭកស្តេចអំពីមាគ៌ា និងក្រឹត្យវិន័យរបស់ព្រះអង្គ។ ក្នុងចំណោមហោរាទាំងនោះ លោកអេលីយ៉ាមានឈ្មោះល្បីជាងគេ (១៧-១៩, ២១)។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)