១ សាំយូអែល 4
4
1លោកសាំយូអែលប្រកាសព្រះបន្ទូលប្រាប់សាសន៍អ៊ីស្រាអែលទាំងមូល។
ហិបសញ្ញារបស់ព្រះត្រូវគេដណ្តើមយក
សាសន៍អ៊ីស្រាអែលបានចេញទៅច្បាំងនឹងពួកសាសន៍ភីលីស្ទីន ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ ឯពួកភីលីស្ទីនបោះទ័ពនៅត្រង់អាផែក។ 2ពួកភីលីស្ទីនតម្រៀបទ័ពប្រឈមនឹងអ៊ីស្រាអែល ហើយពេលគេចូលប្រឡូកតដៃគ្នា គឺពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសម្លាប់ពលទ័ពនៅវាល អស់ប្រហែលជាបួនពាន់នាក់។ 3នៅពេលពួកពលទាហានបានចូលមកក្នុងទីតាំងវិញ នោះពួកចាស់ទុំសាសន៍អ៊ីស្រាអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាព្រះយេហូវ៉ាបណ្ដាយឲ្យយើងបរាជ័យនៅមុខពួកភីលីស្ទីនដូច្នេះ? ចូរយើងនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ា ពីស៊ីឡូរមកនៅកណ្ដាលពួកយើង ដើម្បីសង្គ្រោះយើងពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវ»។ 4ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូរ ហើយនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្ដាលចេរូប៊ីម។ កូនប្រុសលោកអេលីទាំងពីរ គឺហុបនី និងភីនេហាសក៏នៅទីនោះជាមួយហិបសញ្ញារបស់ព្រះដែរ។
5ពេលហិបសញ្ញារបស់ព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង រហូតដល់ឮខ្ទរផែនដី។ 6កាលពួកភីលីស្ទីនបានឮសូរសម្រែកដូច្នោះ ក៏សួរគ្នាថា៖ «តើសូរសម្រែកអ្វីខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរ?» ពេលគេយល់ឃើញថា ហិបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ 7ពួកភីលីស្ទីនមានសេចក្ដីភ័យ ដោយពោលថា៖ «ព្រះ បានយាងមកក្នុងជំរំទ័ពហើយ» រួចក៏និយាយទៀតថា៖ «វេទនាដល់យើងហើយ! ដ្បិតពីដើមមិនដែលមានដូច្នេះទេ។ 8វេទនាដល់យើងហើយ! តើមានអ្នកណាអាចជួយយើងឲ្យរួចពីកណ្ដាប់ដៃនៃព្រះដ៏ខ្លាំងពូកែនេះ? គឺព្រះទាំងនោះហើយ ដែលបានវាយពួកសាសន៍អេស៊ីព្ទនៅទីរហោស្ថាន ដោយសេចក្ដីវេទនាគ្រប់យ៉ាង 9ឱពួកភីលីស្ទីនអើយ ចូរក្លាហានឡើង ធ្វើជាមនុស្សអង់អាច ដើម្បីកុំឲ្យយើងត្រូវធ្លាក់ទៅជាអ្នកបម្រើរបស់ពួកហេព្រើរ ដូចជាគេបានធ្វើជាអ្នកបម្រើយើងនោះឡើយ ចូរមានចិត្តអង់អាច ហើយតដៃនឹងគេចុះ»។
10ដូច្នេះ ពួកភីលីស្ទីនក៏ចូលតដៃគ្នា ហើយពួកអ៊ីស្រាអែលត្រូវចាញ់ រត់ទៅផ្ទះរៀងខ្លួនវិញ ក៏មានមនុស្សស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួនបីម៉ឺននាក់។ 11ឯហិបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនី និងភីនេហាស ជាកូនលោកអេលីទាំងពីរក៏ស្លាប់ដែរ។
សង្ឃអេលីទទួលមរណភាព
12នៅថ្ងៃនោះ មានបុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនរត់ពីសមរភូមិទៅស៊ីឡូរ ទាំងសម្លៀកបំពាក់ដាច់រហែក ហើយមានដីនៅលើក្បាលផង។ 13ពេលគាត់ចូលទៅដល់ លោកអេលីកំពុងអង្គុយទន្ទឹងចាំនៅមាត់ផ្លូវ ដ្បិតលោកមានចិត្តភ័យញ័រជាខ្លាំង ដោយព្រោះហិបរបស់ព្រះ កាលអ្នកនោះបានចូលមកប្រាប់ដំណឹងដល់ពួកទីក្រុងហើយ គេក៏ស្រែកឡើងទាំងអស់គ្នា។ 14ពេលអេលីបានឮសូរសម្រែកនោះហើយ គាត់សួរថា៖ «តើសូរអឺងកងនេះជាអ្វី?» អ្នកនោះក៏ចូលជាប្រញាប់ទៅជម្រាបដល់លោកអេលី។ 15អេលីមានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែកលោកក៏មើលអ្វីមិនសូវឃើញ។ 16បុរសនោះជម្រាបថា៖ «គឺខ្ញុំនេះដែលចេញមកពីទីចម្បាំង ខ្ញុំបានរត់រួចនៅថ្ងៃនេះ» អេលីសួរថា៖ «តើយ៉ាងម៉េចទៅហើយកូនអើយ?» 17អ្នកនាំដំណឹងនោះក៏ឆ្លើយថា៖ «ពួកអ៊ីស្រាអែលបានរត់ពីពួកភីលីស្ទីន មានពលទ័ពខាងយើងស្លាប់អស់សន្ធឹក ហុបនី និងភីនេហាស កូនលោកទាំងពីរនាក់ក៏ស្លាប់ដែរ ហើយហិបនៃព្រះ ក៏ត្រូវគេចាប់យកទៅបាត់»។ 18ពេលអ្នកនោះដំណាលពីហិបនៃព្រះដូច្នោះហើយ នោះស្រាប់តែលោកអេលីធ្លាក់ចុះពីជើងម៉ា ផ្ងារក្រោយ នៅកន្លែងដែលលោកអង្គុយត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ព្រោះលោកចាស់ណាស់ហើយ ក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ។
19រីឯកូនប្រសាលោក ជាប្រពន្ធភីនេហាស នាងមានទម្ងន់ជិតសម្រាលហើយ ពេលឮដំណឹងថាគេចាប់យកហិបនៃព្រះ ឪពុកក្មេក និងប្តីខ្លួនបានស្លាប់ដូច្នោះ នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសម្រាលកូនមកភ្លាម។ 20ខណៈដែលនាងជិតផុតជីវិតនោះ មានពួកស្រីៗដែលឈរនៅជិតនាងប្រាប់ថា៖ «កុំខ្លាចអ្វីឡើយ នាងបានកូនប្រុសហើយ» តែនាងមិនបានឆ្លើយ ឬយកចិត្តទុកដាក់អ្វីសោះ។ 21នាងដាក់ឈ្មោះកូននោះថា អ៊ីកាបូឌ ដែលមានន័យថា៖ «សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ» គឺដោយព្រោះគេបានចាប់យកហិបនៃព្រះទៅ ហើយព្រោះឪពុកក្មេក និងប្តីនាងផង។ 22នាងនិយាយថា៖ «សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ដ្បិតគេបានចាប់យកហិបនៃព្រះទៅ»។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: