១ សាំយូអែល 9
9
លោកសូលត្រូវបានជ្រើសរើសធ្វើជាស្តេច
1មានអ្នកខាងបេនយ៉ាមីនម្នាក់ ឈ្មោះគីសជាកូនអ័បៀល ដែលអ័បៀលជាកូនសេរ៉ោ សេរ៉ោជាកូនបេកូរេ បេកូរេជាកូនអ័ភីយ៉ា អ័ភីយ៉ាជាកូនពួកបេនយ៉ាមីនម្នាក់ អ្នកនោះជាមនុស្សមានចិត្តក្លាហាន 2គាត់មានកូនប្រុសម្នាក់ ឈ្មោះសូល ជាយុវជនដែលមានរូបឆោមល្អស្អាត ក្នុងបណ្ដាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកម្ពស់ត្រឹមតែស្មារបស់គាត់ទេ។
3សម័យនោះ ហ្វូងលារបស់គីស ជាឪពុកលោកសូល បានវង្វេងបាត់ទៅ នោះគីសនិយាយទៅលោកសូលជាកូនថា៖ «ចូរឯង និងបាវម្នាក់នាំគ្នាទៅរកហ្វូងលាទៅ»។ 4ដូច្នេះ គាត់បានដើរកាត់ស្រុកភ្នំអេប្រាអិម និងស្រុកសាលីសា តែរកហ្វូងលាមិនឃើញសោះ រួចនាំគ្នាដើរកាត់ស្រុកសាលីម តែមិនឃើញនៅស្រុកនោះដែរ ក៏ដើរកាត់ស្រុកបេនយ៉ាមីនទៀត តែរកមិនឃើញសោះឡើយ។
5ពេលបានទៅដល់ស្រុកស៊ូភហើយ នោះលោកសូលនិយាយទៅបាវដែលទៅជាមួយថា៖ «ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកខ្ញុំលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង»។ 6បាវនោះឆ្លើយថា៖ «មើល៍ មានអ្នកសំណព្វរបស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្ដីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះ សូមយើងទៅឯណោះចុះ ប្រហែលជាលោកនឹងប្រាប់យើងពីផ្លូវដែលត្រូវទៅបាន»។ 7តែលោកសូលឆ្លើយថា៖ «ប្រសិនបើយើងទៅ តើយើងមានអ្វីយកទៅជូនលោក? ដ្បិតអាហារក្នុងសំពាយរបស់យើងអស់រលីងហើយ គ្មានអ្វីនឹងយកទៅជូនដល់អ្នកសំណព្វរបស់ព្រះនោះទេ តើនៅមានអ្វីដែរឬ?» 8អ្នកបម្រើជម្រាបទៅលោកសូលទៀតថា៖ «មើល៍ ខ្ញុំមានប្រាក់មួយភាគបួនសេកែលនៅដៃ ខ្ញុំនឹងជូនដល់លោក ឲ្យលោកបង្ហាញផ្លូវយើង»។ 9(កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា «ចូរយើងទៅឯអ្នកមើលឆុត» ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)។ 10ដូច្នេះ លោកសូលក៏ឆ្លើយតបទៅអ្នកបម្រើថា៖ «អើ ស្រួលហើយ ចូរយើងទៅចុះ!» នោះគេក៏ទៅក្រុងនោះ ជាកន្លែងដែលអ្នកសំណព្វរបស់ព្រះអាស្រ័យនៅ។
11កំពុងដែលគេដើរតាមផ្លូវឡើងទៅឯទីក្រុង នោះគេជួបប្រទះនឹងពួកស្រីក្រមុំៗដែលចេញមកដងទឹក ហើយក៏សួរថា៖ «តើអ្នកមើលឆុតនៅទីនេះឬទេ?» 12នាងទាំងនោះឆ្លើយថា៖ «ចាស៎ មែនហើយ លោកបានដើរទៅខាងមុខនុ៎ះ អញ្ជើញទៅជាប្រញាប់ទៅ ដ្បិតថ្ងៃនេះ លោកទើបនឹងមកដល់ទីក្រុង ព្រោះប្រជាជនគេត្រូវថ្វាយយញ្ញបូជានៅលើទីខ្ពស់នៅថ្ងៃនេះ 13កាលណាអ្នកចូលទៅក្នុងទីក្រុង នោះអ្នកនឹងឃើញលោកហើយ មុនដែលលោកឡើងទៅពិសានៅលើទីខ្ពស់នោះ ដ្បិតពួកប្រជាជនមិនបរិភោគឡើយ ទាល់តែលោកអញ្ជើញទៅដល់ ព្រោះគឺលោកហើយ ដែលត្រូវឲ្យពរដល់យញ្ញបូជានោះ ទើបពួកភ្ញៀវបរិភោគជាខាងក្រោយ ដូច្នេះ អញ្ជើញអ្នកឡើងទៅចុះ ដ្បិតថ្មើរណេះអ្នកនឹងរកលោកឃើញ»។ 14ដូច្នេះ គេក៏ឡើងទៅទីក្រុង កាលគេកំពុងតែចូលទៅ នោះមើល៍ លោកសាំយូអែលក៏ចេញមកនៅប្រទល់មុខ ដើម្បីនឹងឡើងទៅឯទីខ្ពស់។
15មួយថ្ងៃមុនដែលលោកសូលបានមកដល់ នោះព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកសាំយូអែលថា៖ 16«ថ្ងៃស្អែក ពេលថ្មើរណេះ យើងនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមករកអ្នក អ្នកត្រូវចាក់ប្រេងតាំងអ្នកនោះ ឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង អ្នកនោះនឹងសង្គ្រោះប្រជារាស្ត្រយើង ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន ដ្បិតយើងបានឃើញប្រជារាស្ត្ររបស់យើង ព្រោះសម្រែករបស់គេបានឮមកដល់យើងហើយ»។ 17ដូច្នេះ កាលលោកសាំយូអែលបានឃើញលោកសូល នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នេះហើយជាមនុស្សដែលយើងបានប្រាប់អ្នក គឺអ្នកនេះឯង ដែលត្រូវសោយរាជ្យលើប្រជារាស្ត្ររបស់យើង»។ 18គ្រានោះ លោកសូលបានចូលទៅជិតសាំយូអែល នៅត្រង់កណ្ដាលទ្វារក្រុងសួរថា៖ «សូមលោកប្រាប់ខ្ញុំ តើផ្ទះគ្រូដែលមើលឆុតនៅឯណា?» 19នោះលោកសាំយូអែលឆ្លើយថា៖ «គឺខ្ញុំនេះហើយជាអ្នកមើលឆុត ចូរអ្នកឡើងទៅទីខ្ពស់មុនខ្ញុំចុះ ដ្បិតអ្នកត្រូវបរិភោគជាមួយខ្ញុំនៅថ្ងៃនេះ រួចដល់ព្រឹកឡើង ខ្ញុំនឹងឲ្យអ្នកអញ្ជើញទៅ ហើយនឹងប្រាប់ពីគ្រប់ទាំងសេចក្ដីដែលអ្នកប៉ងក្នុងចិត្តដែរ 20ឯហ្វូងលាដែលបានវង្វេងបាត់បីថ្ងៃមកហើយ នោះកុំឲ្យធុរៈឡើយ ដ្បិតបានឃើញហើយ មួយទៀត តើសេចក្ដីប៉ងប្រាថ្នារបស់សាសន៍អ៊ីស្រាអែលសម្រេចលើអ្នកណា តើមិនសម្រេចលើអ្នក និងគ្រួសារឪពុកអ្នកទេឬ?» 21តែលោកសូលឆ្លើយថា៖ «តើខ្ញុំមិនមែនជាពួកបេនយ៉ាមីន ជាកុលសម្ព័ន្ធតូចជាងគេក្នុងបណ្ដាសាសន៍អ៊ីស្រាអែលទេឬ ហើយគ្រួសារខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរទេឬ ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ»។
22លោកសាំយូអែលក៏នាំយកលោកសូល និងអ្នកបម្រើចូលទៅក្នុងរោងជំនុំ ឲ្យអង្គុយនៅទីលេខមួយក្នុងពួកភ្ញៀវ ដែលមានចំនួនប្រហែលជាសាមសិបនាក់។ 23រួចលោកប្រាប់ទៅអ្នកចម្អិនថា៖ «ចូរយកចំណែកមួយដែលយើងបានប្រគល់ឲ្យអ្នកដោយប្រាប់ថា "ចូរទុកដោយខ្លួននោះមក"»។ 24ដូច្នេះ អ្នកចម្អិនក៏យកស្មា និងសាច់ដែលនៅជាប់នោះ មកជូនលោកសូល រួចសាំយូអែលប្រាប់ថា៖ «មើល៍! នេះជារបស់ដែលបានបម្រុងទុកឲ្យអ្នក អញ្ជើញពិសាចុះ ដ្បិតបានបម្រុងទុកដល់ពេលកំណត់សម្រាប់អ្នក ដើម្បីឲ្យអ្នកបានបរិភោគរួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ»។
ដូច្នេះ លោកសូលក៏បរិភោគជាមួយលោកសាំយូអែលនៅថ្ងៃនោះ។ 25កាលគេបានចុះពីទីខ្ពស់មកក្នុងទីក្រុងវិញ លោកសាំយូអែល និងលោកសូលក៏និយាយគ្នានៅលើដំបូលផ្ទះ។ 26គេក្រោកឡើងពីព្រលឹមស្រាង លោកសាំយូអែលហៅលោកសូលនៅលើដំបូលផ្ទះថា៖ «ក្រោកឡើង ដើម្បីឲ្យខ្ញុំបានជូនដំណើរអ្នកទៅ» ដូច្នេះ លោកសូលក៏ក្រោកឡើង ហើយលោកសាំយូអែលក៏ចេញទៅក្រៅទាំងពីរនាក់។
លោកសាំយូអែលចាក់ប្រេងតាំងលោកសូល
27កាលគេកំពុងតែចុះទៅជិតដល់ទីចុងក្រុងហើយ នោះលោកសាំយូអែលប្រាប់លោកសូលថា៖ «ចូរប្រាប់ឲ្យអ្នកបម្រើរបស់អ្នកដើរទៅមុនយើងទៅ ពេលគេទៅហើយ ចូរអ្នកឈប់សិន ដើម្បីឲ្យខ្ញុំបានប្រាប់ឲ្យអ្នកដឹងពីព្រះបន្ទូលរបស់ព្រះ»។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: