១ ថែស្សាឡូនីច 2:1-5

១ ថែស្សាឡូនីច 2:1-5 គកស១៦

បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ដែល​យើង​មក​រក​អ្នក​រាល់​គ្នា នោះ​មិន​ឥត​ប្រយោជន៍​ទេ។ ប៉ុន្តែ ក្រោយ​ដែល​យើង​បាន​រង​ទុក្ខ និង​ត្រូវ​គេ​ជេរ​ប្រមាថ​យ៉ាង​អាម៉ាស់​នៅ​ក្រុង​ភីលីពនោះ​មក ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ យើង​មាន​ចិត្ត​ក្លា‌ហាន ដោយ‌សារ​ព្រះនៃ​យើង ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា ទោះ​ជា​មាន​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​ក៏​ដោយ។ ដ្បិត​អ្វី​ដែល​យើង​ទូន្មាន នោះ​មិន​មែន​មក​ពី​ការ​បោក​ប្រាស់ អំពើ​ស្មោក‌គ្រោក ឬ​ល្បិច‌កល​នោះ​ទេ តែ​តាម​ដែល​ព្រះ​សាក‌ល្បង​យើង ឃើញ​ថា គួរ​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ជា​យ៉ាង​ណា យើងក៏​និយាយ​យ៉ាង​នោះ​ដែរ មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ដែល​ទ្រង់​ល្បង​ល​ចិត្ត​យើង​នោះ​វិញ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច​បញ្ជើ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ‌លន់​ឡើយ ដ្បិត​មាន​ព្រះ​ជា​សាក្សី​ស្រាប់។