១ ធីម៉ូថេ 4
4
គ្រូក្លែងក្លាយ
1ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស 2ដោយសារពុតត្បុតរបស់ពួកមនុស្សកុហក ដែលមនសិការរបស់គេស្ពឹក 3គេហាមប្រាមមិនឲ្យយកប្តីប្រពន្ធ ហើយឲ្យតមអាហារដែលព្រះបានបង្កើតមក ដើម្បីឲ្យអស់អ្នកដែលជឿ និងអស់អ្នកដែលស្គាល់សេចក្ដីពិត បានទទួលដោយអរព្រះគុណ។ 4ដ្បិតអ្វីៗទាំងអស់ដែលព្រះបានបង្កើតមក សុទ្ធតែល្អទាំងអស់ ហើយមិនត្រូវចោលមួយណាឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ 5ព្រោះអាហារទាំងនោះបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូលរបស់ព្រះ និងសេចក្ដីអធិស្ឋាន។
អ្នកបម្រើដ៏ល្អរបស់ព្រះយេស៊ូវគ្រីស្ទ
6ប្រសិនបើអ្នកបង្ហាញសេចក្ដីទាំងនេះ ឲ្យពួកបងប្អូនស្គាល់ នោះអ្នកនឹងធ្វើជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រីស្ទយេស៊ូវ ដែលព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវបានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាម។ 7កុំរវល់នឹងរឿងព្រេងឥតខ្លឹមសាររបស់ស្ត្រីចាស់ៗឡើយ តែត្រូវបង្ហាត់ខ្លួនខាងឯការគោរពប្រតិបត្តិដល់ព្រះវិញ 8ដ្បិតការបង្ហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ តែឯការគោរពប្រតិបត្តិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ក៏មានសេចក្ដីសន្យា ទាំងសម្រាប់ជីវិតនៅបច្ចុប្បន្ន ទាំងសម្រាប់ជីវិតនៅបរលោក។ 9ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលយកទាំងស្រុង។ 10ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។
11ចូរបង្គាប់ ហើយបង្រៀនសេចក្ដីទាំងនេះចុះ។ 12កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។ 13ចូរឧស្សាហ៍អានគម្ពីរ ដាស់តឿន និងបង្រៀនពួកបងប្អូន ទម្រាំខ្ញុំមកដល់។ 14កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។ 15ចូរយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយបំពេញមុខងារនេះចុះ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការរីកចម្រើនរបស់អ្នក។ 16ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក ហើយប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់អ្នក ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្តាប់អ្នកផង។
ទើបបានជ្រើសរើសហើយ៖
១ ធីម៉ូថេ 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: