១ ធីម៉ូថេ ពាក្យលំនាំ
ពាក្យលំនាំ
លោកធីម៉ូថេ ជាកូនរបស់ស្ដ្រីសាសន៍យូដាម្នាក់ ដែលជាគ្រីស្ទបរិស័ទ ឪពុកគាត់ជាសាសន៍ក្រិក។ លោកប៉ុលបានជួបគាត់លើកទីមួយនៅក្រុងលីស្ដ្រា នៅពេលលោកធ្វើដំណើរទៅប្រកាសដំណឹងល្អ ជាលើកទីពីរ (កិច្ចការ ១៦.១-៣)។ តាំងពីពេលនោះមក គាត់ក៏បានទៅជាសហការីដ៏ជិតស្និទ្ធរបស់លោកប៉ុលក្នុងការប្រកាសដំណឹងល្អ។
គោលសំខាន់ៗ
សំបុត្រទីមួយរបស់លោកប៉ុលផ្ញើជូនលោកធីម៉ូថេ មានគោលសំខាន់ដូចតទៅ៖
-ដាស់តឿនក្រុមជំនុំឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនខុសឆ្គង មិនស្របតាមសេចក្ដីពិត។
-របៀបចាត់ចែងក្រុមជំនុំ និងគុណសម្បត្ដិរបស់អ្នកដឹកនាំ។
-ពាក្យដាស់តឿនលោកធីម៉ូថេផ្ទាល់ អំពីរបៀបបំពេញមុខងាររបស់គាត់។
លោកប៉ុលចាប់ផ្ដើមសំបុត្រទីពីរ ដោយពាក្យអរព្រះគុណព្រះ ចំពោះសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកធីម៉ូថេ។ ដោយយល់ឃើញថា អ្នកបម្រើដំណឹងល្អតែងតែជួបប្រទះនឹងការលំបាក ឬការបៀតបៀនផ្សេងៗ លោកប៉ុលបានដាស់តឿនលោកធីម៉ូថេឲ្យប្រកាន់យកជំហរមាំមួន ហើយតស៊ូប្រយុទ្ធក្នុងការបម្រើព្រះយេស៊ូវ ដូចជាទាហានមួយរូបដ៏ស្មោះត្រង់។ លោកក៏បានដាស់តឿនលោកធីម៉ូថេឲ្យចៀសវាងនឹងការជជែកវែកញែក អំពីពាក្យពេចន៍ផ្សេងៗ ដែលឥតមានប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញ ត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលក្នុងគម្ពីរដែលគាត់បានស្គាល់តាំងពីក្មេងមក។ នៅចុងបញ្ចប់សំបុត្រទីពីរ លោកប៉ុលបានរៀបរាប់អំពីសភាពការណ៍ដ៏លំបាកដែលលោកកំពុងឆ្លងកាត់ ហើយលោកអរព្រះគុណព្រះដែលបានជួយគាំពារលោក។
លោកប៉ុលសរសេរសំបុត្រទីពីរ កាលលោកជាប់ឃុំឃាំងនៅក្រុងរ៉ូម (២.៩) ហើយលោកហាក់ដូចជានៅឯកោ (៤.១០, ១៦)។ ពេលនោះ លោកយល់ថា ជីវិតរបស់លោកបានមកដល់ដំណាក់កាលចុងក្រោយហើយ បានជាលោកសរសេរមកផ្ដែផ្ដាំលោកធីម៉ូថេ ព្រោះលោកស្រឡាញ់គាត់ខ្លាំងណាស់។
ទើបបានជ្រើសរើសហើយ៖
១ ធីម៉ូថេ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: