២ យ៉ូហាន 1
1
សេចក្ដីផ្ដើម
1ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រីដែលព្រះរើសតាំង និងកូនៗរបស់លោកស្រី ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត មិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតផងដែរ 2ព្រោះតែសេចក្ដីពិតដែលនៅជាប់ក្នុងយើងឥឡូវនេះ ក៏នឹងនៅជាមួយយើងជារៀងរហូត។
3សូមព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត មកពីព្រះដ៏ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះវរបិតា ស្ថិតនៅជាមួយយើងក្នុងសេចក្ដីពិត និងសេចក្ដីស្រឡាញ់។
សេចក្ដីពិត និងសេចក្តីស្រឡាញ់
4ខ្ញុំមានអំណរជាខ្លាំង ដោយបានឃើញកូនៗខ្លះរបស់លោកស្រីប្រព្រឹត្តតាមសេចក្ដីពិត ដូចព្រះវរបិតាបានបង្គាប់មកយើង។ 5ឥឡូវនេះ លោកស្រីអើយ ខ្ញុំសូមអង្វរលោកស្រីថា ខ្ញុំសរសេរមកជូនលោកស្រីនេះ មិនមែនជាបទបញ្ជាថ្មីទេ តែជាបទបញ្ជាដែលយើងធ្លាប់មានតាំងពីដើមរៀងមក គឺត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក។ 6នេះហើយជាសេចក្ដីស្រឡាញ់ គឺយើងប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ។ នេះហើយជាបទបញ្ជា ដូចដែលអ្នករាល់គ្នាបានឮតាំងតែពីដើមរៀងមក ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម។
7ដ្បិតមានអ្នកបោកបញ្ឆោតជាច្រើនបានមកក្នុងលោកនេះហើយ គឺអស់អ្នកដែលមិនព្រមទទួលស្គាល់ថា ព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងសាច់ឈាម។ មនុស្សបែបនេះជាអ្នកបោកបញ្ឆោត និងជាអ្នកទទឹងនឹងព្រះគ្រីស្ទ។ 8ចូរអ្នករាល់គ្នាប្រយ័ត្ន ដើម្បីកុំឲ្យបាត់ផលដែលអ្នករាល់គ្នាបានធ្វើ គឺឲ្យបានទទួលរង្វាន់ពេញលេញវិញ។ 9អស់អ្នកដែលប្រព្រឹត្តរំលង ហើយមិននៅជាប់ក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះគ្មានព្រះទេ។ អ្នកណាដែលនៅជាប់ក្នុងសេចក្ដីបង្រៀននោះ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រា។ 10ប្រសិនបើអ្នកណាមករកអ្នករាល់គ្នា តែមិនបង្រៀនសេចក្ដីនេះ មិនត្រូវទទួលអ្នកនោះមកក្នុងផ្ទះរបស់អ្នកឡើយ ហើយក៏មិនត្រូវជម្រាបសួរអ្នកនោះផង 11ដ្បិតអ្នកណាដែលជម្រាបសួរមនុស្សបែបនោះ អ្នកនោះក៏មានចំណែកក្នុងការអាក្រក់របស់អ្នកនោះដែរ។
ពាក្យជម្រាបសួរចុងក្រោយ
12ខ្ញុំមានសេចក្ដីជាច្រើនត្រូវសរសេរមកអ្នករាល់គ្នា តែខ្ញុំមិនចង់ប្រើក្រដាស និងទឹកខ្មៅនោះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា ហើយនិយាយទល់មុខវិញ ដើម្បីឲ្យអំណររបស់យើងបានចម្រើនពោរពេញ។
13កូនៗរបស់បងស្រីលោកស្រី គឺបងស្រីដែលព្រះរើសតាំង ក៏សូមជម្រាបសួរមកលោកស្រីដែរ។ អាម៉ែន។:៚
ទើបបានជ្រើសរើសហើយ៖
២ យ៉ូហាន 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: