២ ពេត្រុស 1
1
សេចក្ដីផ្ដើម
1ស៊ីម៉ូន-ពេត្រុស ជាអ្នកបម្រើ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកអស់អ្នកដែលបានទទួលជំនឿដ៏ថ្លៃវិសេស ដូចជំនឿរបស់យើងខ្ញុំដែរ តាមរយៈសេចក្ដីសុចរិតរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះរបស់យើង។ 2សូមព្រះគុណ និងសេចក្ដីសុខសាន្ត បានចម្រើនដល់អ្នករាល់គ្នា ឲ្យបានស្គាល់ព្រះ និងស្គាល់ព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
ព្រះត្រាស់ហៅ និងជ្រើសរើសគ្រីស្ទបរិស័ទ
3ព្រះចេស្តារបស់ព្រះអង្គ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ខាងឯជីវិត និងការគោរពប្រតិបត្តិដល់ព្រះ តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីល្អ និងសេចក្ដីល្អរបស់ព្រះអង្គ 4ដោយសារសេចក្ដីទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីនោះឯង ទាំងបានរួចផុតពីសេចក្ដីពុករលួយដែលនៅក្នុងលោកីយ៍នេះ ដោយសារសេចក្តីប៉ងប្រាថ្នា។ 5ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ 6បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន 7បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។ 8ដ្បិតបើគុណសម្បត្តិទាំងនេះមានក្នុងចិត្តអ្នករាល់គ្នា ហើយចម្រើនឡើង គុណសម្បត្តិទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាមានសកម្មភាព និងបង្កើតផលខាងឯការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជាពិត។ 9ប៉ុន្ដែ បើអ្នកណាដែលគ្មានគុណសម្បត្តិទាំងនេះ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនឆ្ងាយទេ ទាំងភ្លេចថា ព្រះបានសម្អាតអំពើបាបរបស់ខ្លួនកាលពីដើមទៀតផង។ 10ដូច្នេះ បងប្អូនអើយ ចូរមានចិត្តសង្វាតថែមទៀត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការដែលព្រះរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង ព្រោះបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះអ្នករាល់គ្នានឹងមិនដែលជំពប់ដួលឡើយ។ 11ដ្បិតយ៉ាងនេះនឹងមានផ្លូវបើកចំហឲ្យអ្នករាល់គ្នា ចូលទៅក្នុងព្រះរាជ្យដ៏នៅអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះនៃយើង។
12ដូច្នេះ ខ្ញុំនឹងរំឭកដាស់តឿនអ្នករាល់គ្នាអំពីគុណសម្បត្តិទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាដឹង ហើយបានតាំងយ៉ាងខ្ជាប់ខ្ជួន តាមសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយក៏ដោយ។ 13ដរាបណាខ្ញុំនៅក្នុងរូបកាយនេះនៅឡើយ ខ្ញុំគិតថា ជាការត្រឹមត្រូវណាស់ដែលត្រូវរំឭកដាស់តឿនអ្នករាល់គ្នាឲ្យភ្ញាក់ឡើង 14ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះរូបកាយរបស់ខ្ញុំចេញ គឺនៅពេលឆាប់ៗនេះហើយ ដូចព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងបានបង្ហាញខ្ញុំ។ 15ខ្ញុំនឹងខំប្រឹងយ៉ាងអស់ពីចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបាននឹកឃើញសេចក្ដីទាំងនេះរាល់ពេលវេលា ក្រោយពីខ្ញុំលាចាកលោកនេះទៅ។
បន្ទាល់ដែលឃើញផ្ទាល់នឹងភ្នែកអំពីសិរីល្អរបស់ព្រះគ្រីស្ទ
16ដ្បិតយើងខ្ញុំមិនបានយករឿងព្រេងប្រឌិត មកប្រាប់ឲ្យអ្នករាល់គ្នាស្គាល់អំពីព្រះចេស្តា និងការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គផ្ទាល់នឹងភ្នែក។ 17ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីល្អពីព្រះ ជាព្រះវរបិតា នៅពេលមានសំឡេងចេញពីសិរីល្អដ៏ប្រសើរឧត្តម មកកាន់ព្រះអង្គថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។ 18យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃដោយផ្ទាល់ កាលយើងនៅលើភ្នំបរិសុទ្ធ ជាមួយព្រះអង្គ។ 19យើងខ្ញុំមានពាក្យទំនាយដែលពិតប្រាកដ ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាចង្កៀងដែលភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា 20ដោយដឹងសេចក្ដីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលបកស្រាយបានតាមតែគំនិតរបស់មនុស្សឡើយ 21ដ្បិតសេចក្ដីទំនាយមិនដែលចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះ តាមដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាល។
ទើបបានជ្រើសរើសហើយ៖
២ ពេត្រុស 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: