២ ពេត្រុស ពាក្យ​លំនាំ

ពាក្យ​លំនាំ
យើង​មិន​ដឹង​ថា លោក​ពេ‌ត្រុស​បាន​សរសេរ​សំបុត្រ​ទី​ពីរ​នេះ​នៅ​ពេល​ណា​ទេ។ អ្នក​ស្រាវ​ជ្រាវ​ខ្លះ​សន្និ‌ដ្ឋាន​ថា មាន​គ្រីស្ទ‌បរិស័ទ​ម្នាក់​បាន​សរសេរ​សំបុត្រ​នេះ ប្រហែល​ជា​នៅ​ចុង​សត‌វត្ស​ទី​មួយ ឬ​ដើម​សត‌វត្ស​ទី​ពីរ។
គោល​បំណង
សំបុត្រ​ទី​ពីរ​នេះ មាន​បំណង​ចង់​ដាស់‌តឿន​គ្រីស្ទ‌បរិស័ទ កុំ​ឲ្យ​បណ្ដោយ​ខ្លួន​ទៅ​តាម​គ្រូ​អាចារ្យ​ក្លែង‌ក្លាយ​ដែល​ប្រៀន​ប្រដៅ​លទ្ធិ​ផ្សេងៗ ខុស​ពី​ការ​ប្រៀន​ប្រដៅ​របស់​ពួក​សាវក។ ក្នុង​សំបុត្រ​នេះ មាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ដើម​កំណើត​នៃ​ព្រះ‌គម្ពីរ​ទាំង​មូល គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ណែនាំ​អ្នក​សំណព្វ​របស់​ព្រះ‌អង្គ​ឲ្យ​សរសេរ ហេតុ​នេះ​ហើយ​បាន​ជា​គ្រីស្ទ‌បរិស័ទ​ត្រូវ​តែ​យល់​ព្រះ‌គម្ពីរ តាម​ព្រះ‌វិញ្ញាណ​បំភ្លឺ និង​តាម​ការ​បង្រៀន​របស់​ក្រុម​ជំនុំ។ នៅ​ជំពូក​ទី​បី ជា​ការ​ឆ្លើយ​តប​ចំពោះ​អស់​អ្នក​ដែល​មើល​ងាយ​គ្រីស្ទ‌បរិស័ទ ដោយ​ព្រោះ​គេ​ទន្ទឹង​រង់​ចាំ​ព្រះ‌អម្ចាស់​យាង​មក​វិញ។ លោក​ពេ‌ត្រុស​តប​ថា ហេតុ​ដែល​ព្រះ‌យេ‌ស៊ូវ​ពុំ​បាន​យាង​មក​វិញ​ឆាប់ៗ នោះ​មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​ចំពោះ​មនុស្ស​មាន​បាប ព្រះ‌អង្គ​ទុក​ឱកាស​ឲ្យ​មនុស្ស​ជា​ច្រើន​ទៀត​ប្រែ​ចិត្ដ ដើម្បី​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ។

ទើបបានជ្រើសរើសហើយ៖

២ ពេត្រុស ពាក្យ​លំនាំ: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល